យន្តហោះរបស់កងទ័ពជើងទឹកកូរ៉េខាងត្បូងធ្លាក់ បុគ្គលិកទាំងអស់បាត់ខ្លួន

ចែករំលែក៖

ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភាបានផ្សាយថា យន្តហោះល្បាតដែនសមុទ្រមួយគ្រឿងរបស់កងទ័ពជើងទឹកកូរ៉េខាងត្បូង ដែលមានផ្ទុកមនុស្សចំនួន៤នាក់ បានធ្លាក់នៅក្បែរមូលដ្ឋានយោធាមួយកន្លែង ក្នុងទីក្រុង Pohang ភាគខាងត្បូងប្រទេស។ ។

កងទ័ពជើងទឹកកូរ៉េខាងត្បូង បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ឧបទ្ទវហេតុនោះបានកើតឡើងកាលពីម៉ោង១៖៤៣នាទីរសៀល ម៉ោងនៅកូរ៉េខាងត្បូង។ យោធាកូរ៉េខាងត្បូងបានបន្តថា ខ្លួនកំពុងព្យាយាមកំណត់មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់នេះ ព្រមទាំងតួលេខអ្នកបាត់បង់ជីវិត។
បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកូរ៉េខាងត្បូង យន្តហោះខាងលើ បានធ្លាក់នៅតំបន់ភ្នំ ហើយបើតាមសាក្សី គេឃើញមានផ្សែងហុយឡើងទៅលើ ចេញពីកន្លែងដែលយន្តហោះនោះបានធ្លាក់៕

...

រូបថត​: YONHAP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print