ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋពេលកំពុងភ្ជួរស្រែប្រទះឃើញសំណល់យុទ្ធភណ្ឌសង្គ្រាមកប់លាក់ទុកក្នុងសម័យកាលធ្វើសង្គ្រាម ចំនួន៤៥គ្រាប់ស្ថិតក្នុងវាលស្រែប្រជាពលរដ្ឋក្នុងភូមិទ្រាល ឃុំគោកកឋិន ស្រុកថ្មពួក ។
មន្ត្រីស៊ីម៉ាក់ បានឱ្យដឹងថា ប្រជាពលរដ្ឋពេលកំពុងភ្ជួរ ស្រែរាយការណ៍ថាប្រទះឃើញគ្រាប់មិនទាន់ផ្ទុះចំនួន១ គ្រាប់ ប៉ុន្តែពេលកម្លាំងជំនាញចុះទៅរាវឃើញ២រណ្តៅក៏ប្រទះឃើញចំនួន៤៥គ្រាប់ក្នុងនោះមានគ្រាប់B40ចំនួន ៣០គ្រាប់ និងគ្រាបរ៉ុកកែត B62 ចំនួន១៥គ្រាប់។
នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ គ្រាប់យុទ្ធភណ្ឌសំណល់សង្គ្រាមទាំងនេះ ត្រូវបានកម្លាំងជំនាញអង្គភាពស៊ីម៉ាក់ធ្វើការបោសសម្អាតនិងកម្ទេចចោលប្រកបដោយសុវត្ថិភាព ព្រមទាំង សហការជាមួយកម្លាំងនគរបាលនិងអាជ្ញាធរមូលដ្ឋានធ្វើការផ្សព្វផ្សាយជូនប្រជាពលរដ្ឋក្នុងការរួមស្មារតីគ្នាបង្ការការពារគ្រោះថ្នាក់ដោយសារគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមឱ្យកាន់តែសកម្មថែមទៀត ៕