ខេត្តកណ្តាល÷ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១២ថ្ងៃត្រង់ នៅត្រង់ចំណុចកើតហេតុស្ថិតក្នុងភូមិកោះប្រាក់ចាស់ ឃុំភូមិធំ ស្រុកកៀនស្វាយខេត្តកណ្តាលមានករណីភ្ញាក់ផ្អើលស្ត្រីម្នាក់ចងកសម្លាប់ខ្លួន។
ប្រភពនគរបាលមូលដ្ឋានបានឲ្យដឹងថា ឈ្មោះ ជា ចំរើន ភេទស្រីអាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅភូមិកោះប្រាក់ចាស់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានចងកសម្លាប់ខ្លួនដោយសារជំងឺប្រចាំកាយ ។ ស្លាកស្នាមវត្ថុតាងមានខ្សែរជ័រពណ៌ខ្មៅ (ខ្សែរគោ) ប្រវែង២,២០ម៉ែត្រ។
លោកអធិការស្រុកកៀនស្វាយ បានបញ្ជាឲ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំ សហការជាមួយកម្លាំងផ្នែកពិនិត្យវិភាគកន្លែងកើតហេតុចុះពិនិត្យករណីប្រទះឃេីញសាកសពនៅភូមិឃុំស្រុកខាងលើហើយកម្លាំងចុះមកដល់កន្លែងកើតហេតុ ។
សមត្ថកិច្ចបានឱ្យដឹងថា តាមការបំភ្លឺពីឈ្មោះ ជា សាវ៉េត ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរ ត្រូវជាបងស្រីរបស់ជនរងគ្រោះ បានឲ្យដឹងថា មុនពេលកេីតហេតុ ជនរង គ្រោះបានចុះមកហូបបាយនៅក្រោមផ្ទះ រួចបានឡើងទៅលើផ្ទះវិញ ដោយជនរងគ្រោះចុះពីលើផ្ទះតែមួយដងទេ ពេលហូបបាយថ្ងៃត្រង់។ រហូតដល់ម៉ោង ១២ ទើបគាត់ត្រូវជាបងស្រី បានឡើងទៅផ្ទះ ក៏បានឃើញជន រងគ្រោះចងកស្លាប់បាត់ទៅហើយ។
ស្ត្រីចិត្តបងបានបន្ថែមថា ដោយសារជនរងគ្រោះ មានជំងឺប្រចាំកាយ សរសៃប្រសាទ រយៈពេល៥ឆ្នាំមកហើយ និងលេបថ្មាំសរសៃប្រសាទជាប្រចាំ ។
សមត្ថកិច្ចផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ ស្រុកកៀនស្វាយ ដោយមានការចូលរួមប៉ុស្តិ៍រដ្ឋបាលភូមិធំ លោកក្រុមប្រឹក្សាឃុំ ក្រុមគ្រូពេទ្យ មេភូមិបានពិនិត្យលើជនរងគ្រោះ ឃើញថា
-ផ្នែកក្បាលធម្មតា
-ដងខ្លួនធម្មតា
-ធ្មេញខាំអណ្តាត
-ក មានស្នាមជាំខ្មៅ (បែកគ្រាប់ពោន)។ ក្រៅពីនោះពុំមានស្លាកស្នាមអ្វីនោះទេ។
តាមការសន្និដ្ឋាន លោកគ្រូពេទ្យនិងជំនាញពិនិត្យទី តាំងកន្លែងកើតហេតុជនរងគ្រោះស្លាប់ដោយសារធ្វើអត្តឃាត(ចងក) ពុំមានបទល្មើសឃាតកម្មទេ ។
ក្រោយពីកើតហេតុរួចសមត្ថកិច្ចសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕