ខេត្តព្រះវិហារ៖ អាជ្ញាធរខេត្តព្រះវិហារ នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២៥នេះ បានប្រជុំពិនិត្យទីតាំងសម្រាប់ជម្លៀសប្រជាពលរដ្ឋ ទៅទីទួលសុវត្ថិភាព។ ការចុះពិនិត្យនេះ មានគោលបំណងធានាថា ប្រជាពលរដ្ឋអាចជម្លៀសខ្លួនប្រកបដោយសុវត្ថិភាពខ្ពស់។នេះបើយោងតាមមន្ទីរព័ត៌មានខេត្តព្រះវិហារ។
បើតាមប្រភពដដែល ក្នុងនាមអាជ្ញាធរខេត្ត នឹងបន្តធ្វើការងារនេះយ៉ាងណាយកចិត្តទុកដាក់ ដើម្បីធានាថា ខេត្តមានទីតាំងគ្រប់គ្រាន់។
សូមបញ្ជាក់ថា ៖ បងប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសារ ត្រូវបានអាជ្ញាធរស្រុកជាំក្សាន្ត ជម្លៀសចេញពីផ្ទះឲ្យទៅស្នាក់នៅជាបណ្តោះអាសន្នកន្លែងមានសុវត្ថិភាព បើទោះបីមិនមានការប៉ះទង្គិចគ្នាសារជាថ្មី តែនេះជាការត្រៀមទុកមុន ដើម្បីសុវត្ថិភាពបងប្អូនយើងនៅតំបន់ប្រឈមខ្លាំងក្បែរកន្លែងប៉ះទង្គិចគ្នាមួយប្រាវកាលពីព្រឹកថ្ងៃទី២៨ ខែឧសភា។
ពេលស្ថានភាពវិលទៅរកសភាពការណ៍ធម្មតាវិញ បងប្អូននឹងត្រឡប់ទៅលំនៅដ្ឋានវិញ។ សូមអរគុណអាជ្ញាធរ ដែលយកចិត្តទុកដាក់ទាន់ពេលវេលា និងមានវិធានការទុកមុន សម្រាប់សុវត្ថិភាពបងប្អូន ៕
ដោយ ៖ សិលា