ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ដឹក​បន្លែ​ជិះ​គេច​ជង្ហុកជ្រុល​ទៅ​បុក​រថយន្ត​ឡិចស៊ីស​GX470 រងការ​ខូចខាត

ចែករំលែក៖

ភ្នំពេញ​៖ បុរស​ម្នាក់​បើកម៉ូតូ​សណ្តោង​រ៉ឺម៉ក​ដឹក​បន្លែ​គេច​ពីជង្ហុកក៏ជ្រុល​ទៅ​បុក​រថយន្ត​ម៉ាក​ឡិចស៊ីស​GX470 បណ្តាល​អោយ​រងការ​ខូចខាត​ទាំង​សងខាង​  ។
ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១២និង​០៥នាទី​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃ​ទី​៣០ខែ​ឧសភា​ឆ្នាំ​២០២៥​ នៅម្តុំ​កៅ​ដាយ​ ផ្លូវ​លេខ២០៥កែង​ផ្លូវ​លេខ៣៨៨​ សង្កាត់​ទួលស្វាយព្រៃ​ទី​២​ ខណ្ឌ​បឹង​កេង​កង​ រាជ​ធានី​ភ្នំពេញ​ ។
​    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូសណ្ដោងរ៉ឺម៉កដឹកបន្លែចម្រុះពេញ​មួយ​រ៉ឺម៉កធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២០៥ក្នុងទិសដៅពីលិច​ទៅកើត​ លុះមកដល់ចំណុចកើតហេតុក៏បានគេច​ពីជង្ហុក​មួយធ្វើឲ្យរ៉ឺម៉កម៉ូតូជ្រុលទៅបុករថយន្តម៉ាកឡិចស៊ីស GX470 ពណ៌​ស​ ពាក់​ស្លាក​លេខ​ ខេមរភូមិន្ទ​ 02.2 1831 ដែលបើកដោយបុរសម្នាក់ក្នុងទិសដៅបញ្ច្រាសគ្នាបណ្ដាលឲ្យ រ៉ឺម៉ករងការខូចខាតជាមួយនឹងបន្លែមួយចំនួន រីឯអ្នកបើកម៉ូតូរបួសតិចតួច ។
​   ដោយឡែករថយន្តវិញរងការខូចខាតផ្នែកខាងមុខ​និងបែកកង់ខាងឆ្វេង តែអត់មានគ្រោះថ្នាក់ដល់អ្នកបើកបរនោះទេ។
​   ក្រោយកើតហេតុ ភាគីទាំង​សងខាង​ បាន​សម្រប​សម្រួល​គ្នា គឺ​សុខ​ចិត្ត​យក​មធ្យោបាយ​ទៅ​ជួសជុល​រៀង​ៗខ្លួន​ដើម្បី​បញ្ចប់​រឿង​៕

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print