មេដឹកនាំយោធាជាន់ខ្ពស់ជាច្រើនក្នុងប្រទេសកូរ៉េខាងជើងត្រូវបានផ្លាស់ប្តូរ

ចែករំលែក៖

ទីក្រុងព្យុងយ៉ាងបានជំនួសតំណែងមន្ត្រីយោធាជាន់ខ្ពស់ រួមទាំងនាយកការិយាល័យកាំភ្លើងធំ និងនាយកការិយាល័យសន្តិសុខនៃកងទ័ពកូរ៉េខាងជើង។

ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) បានផ្សាយនៅនៅថ្ងៃទី ៣០ ឧសភាថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការយោធាមជ្ឈិមនៃគណបក្សពលករកូរ៉េ (WPK) ។
យោងតាម KCNA ក្រោមការដឹកនាំរបស់មេដឹកនាំ គីម ជុងអ៊ុន កូរ៉េខាងជើងបានបើកកិច្ចប្រជុំធំលើកទី ៨ នៃគណៈកម្មាធិការយោធាមជ្ឈិម WPK នៅថ្ងៃទី ២៨ ឧសភា។ KCNA បានផ្សាយថា “គណៈកម្មាការយោធាបានដំឡើងឋានន្តរស័ក្តិមេបញ្ជាការកងពលចំនួនប្រាំមួយ នាយកការិយាល័យកាំភ្លើងធំ និងប្រធានការិយាល័យសន្តិសុខ ព្រមទាំងបានផ្ទេរគណៈកម្មាធិការនយោបាយមួយចំនួនផងដែរ” ដោយបន្ថែមថា WPK មិនបានបញ្ចេញព័ត៌មានលម្អិតបន្ថែមនោះទេ។
កិច្ចប្រជុំបានពិភាក្សាអំពីវិធានការដើម្បីបង្កើត “ប្រព័ន្ធវិន័យដែក” នៃសរីរាង្គរបស់កងទ័ពប្រជាជនកូរ៉េឱ្យកាន់តែរឹងមាំ និងអនុវត្ត “ការគ្រប់គ្រងយ៉ាងតឹងរ៉ឹង និងការណែនាំយ៉ាងជិតស្និទ្ធ” លើយោធា ដោយផ្អែកលើស្ថានភាពទាក់ទងនឹងសន្តិសុខជាតិ។
នៅក្នុងកិច្ចប្រជុំនេះ គណៈកម្មាធិការយោធាមជ្ឈិម WPK បានសម្រេចចិត្តលើ “វិធានការយោធាដើម្បីរក្សាយ៉ាងម៉ឺងម៉ាត់នូវឧត្តមភាពយុទ្ធសាស្ត្រ ” និងបានអនុម័តគម្រោងថ្មីជាបន្តបន្ទាប់ក្នុងវិស័យវិទ្យាសាស្ត្រ និងឧស្សាហកម្មការពារជាតិ។
កិច្ចប្រជុំរបស់គណៈកម្មាការយោធាកណ្តាលនៃប្រទេសកូរ៉េខាងជើង ហាក់ដូចជាមានគោលបំណងរឹតបន្តឹងវិន័យយោធា បន្ទាប់ពីឧប្បត្តិហេតុមួយក្នុងពិធីដាក់នាវាពិឃាតទម្ងន់ 5,000 តោននៅឯកន្លែងផលិតកប៉ាល់ Chongjin ក្នុងខេត្ត North Hamgyong ។
មេដឹកនាំ គីម បានពណ៌នា “គ្រោះថ្នាក់ធ្ងន់ធ្ងរ” ថាជា “ឧក្រិដ្ឋកម្មដែលមិនអាចអត់ទោសបាន” គាត់បានបញ្ជាឱ្យការជួសជុលកប៉ាល់នេះត្រូវបានបញ្ចប់មុនពេលកិច្ចប្រជុំពេញអង្គរបស់គណៈកម្មាធិការកណ្តាល WPK ដែលគ្រោងធ្វើនៅខែមិថុនាក្រោយ៕

...

រូបថត​: KCNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print