ភ្នំពេញ ៖ ប្រធានបក្សនយោបាយចំនួន២៩ បានជួបជុំគ្នានៅវិមាន ៧មករា នៃគណបក្សប្រជាជនកម្ពុជា ដើម្បីពិភាក្សាគ្នាពីការអនុវត្តនយោបាយ និងការអភិវឌ្ឍ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំនេះ។ លើសពីនេះ គឺប្រមូលកម្លាំងស្នេហាជាតិ ចូលរួមថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សំដៅធានាឱ្យមានភាពសុខសាន្ត និងអភិវឌ្ឍ។
កិច្ចប្រជុំនេះ មានសម្ដេចតេជោ សម្ដេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, លោក ញឹក ប៊ុនឆៃ ប្រធានបក្សខ្មែររួបរួមជាតិ, លោក ម៉ម សូណង់ដូ ប្រធានបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យជាដើម។
សូមជម្រាបថា ៖ បក្សទាំង២៩ខាងលើ រួមមាន ៖
១-គណបក្សប្រជាជនកម្ពុជា, ។
២-គណបក្សខ្មែររួបរួមជាតិ, ។
៣-គណបក្សពន្លឺថ្មី, ។
៤-គណបក្សសញ្ជាតិកម្ពុជា, ។
៥-គណបក្សខ្មែរក្រោក, ។
៦-គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, ។
៧-គណបក្សរស្មីខេមរា, ។
៨-គណបក្សខ្មែរសាធារណរដ្ឋ, ។
៩-គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច, ។
១០-គណបក្សយុវជនកម្ពុជា, ។
១១-គណបក្សធម្មាធិបតេយ្យ, ។
១២-គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា, ។
១៣-គណបក្សខ្មែរតែមួយ, ។
១៤-គណបក្សឯកភាពជាតិខ្មែរ, ។
១៥-គណបក្សកម្លាំងប្រជាធិបតេយ្យ, ។
១៦-គណបក្សស្ត្រីដើម្បីស្ត្រី, ។
១៧-គណបក្សបំណងពលរដ្ឋ, ។
១៨-គណបក្សខ្មែរអភិរក្ស,។
១៩-គណបក្សមហាសាមគ្គីជាតិខ្មែរ, ។
២០-គណបក្សនគរប្រជាធិបតេយ្យ, ។
២១-គណបក្សអំណាចប្រជាពលរដ្ឋ,។
២១-គណបក្សខ្មែរអង្គរ, ។
២២-គណបក្សកម្ពុជាសេរីឯករាជ្យប្រជាធិបតេយ្យ, ។
២៣-គណបក្សម៉ូលីណាកា, ។
២៤-គណបក្សចលនាប្រជាធិបតេយ្យ,។
២៥/គណបក្សអភិវឌ្ឍន៍កម្ពុជា ។
២៦-គណបក្សសន្តិភាពជាតិ។
២៧-គណបក្សកសិករ, ។
២៨-គណបក្សមហានគរ ។ ល។
ជាតិយើងតែមួយ អ្នកស្រឡាញ់ជាតិទាំងក្នុងនិងក្រៅប្រទេស កំពុងផ្សារភ្ជាប់បេះដូងតែមួយដើម្បីជាតិទឹកដី សិទ្ធិសេរីភាពនិងអនាគតអ្នកជំនាន់ក្រោយ ៕
ដោយ ៖ សិលា