ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- អាឡិចគឺជាជនបរទេដែលមាននិន្នាការនយោបាយប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា = ជនអាស័យសាសន៍នេះតែងតែធ្វើសកម្មភាពញុះញង់និងចាក់ដោតឲ្យប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា?
២- នៅគ្រប់ប្រទេសលើពិភពលោកសុទ្ធតែមានអង្គភាពចារកម្មសើបអង្កេតយកការណ៍ពីប្រទេសនានាដើម្បីចង់ដឹងការសម្ងាត់ផ្សេងៗ = បើថាមានចារកម្មគឺជាអំពើទុច្ចរិត អញ្ចឹងបណ្តាប្រទេសដែលមានចារកម្មសុទ្ធតែទុច្ចរិត?
៣- ក្នុងការដឹកនាំប្រទេសមេដឹកនាំតែងតែមានយុទ្ធសាស្ត្រ យុទ្ធវិធីក្នុងការកាច់ចង្កូតប្រទេសទៅតាមដំណាក់កាលនីមួយៗ = មិនមែនជាអំពើទុច្ចរិតទេ?
៤- ការបកស្រាយរបស់ សេង សារី = គ្រាន់តែជាការគេចពីការទទួលខុសត្រូវរបស់ខ្លួនប៉ុណ្ណោះ?
៥- សង្ឃឹមថាគណបក្សប្រជាជនកម្ពុជាលែងបានដឹកនាំប្រទេស = ទាល់តែសេះដុះស្នែង?
៦- ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជ្រុលនិយមការពារចោរតាំងដើមមក = វាកាន់ជើងនិងត្រូវរូវជាមួយពួកជនទុច្ចរិតដែលប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា?
៧- ចោទថាខាងខ្មែរបាញ់មុនម៉េចត្រឹមត្រូវ? = មានតែខាងថៃបាញ់មុនទើបខាងខ្មែរត្រូវស្លាប់។
៨- នេះអាចជាឧបាយកលចង់បំបែកបំបាក់ចំណងសាមគ្គីភាព មិត្តភាពរវាងត្រកូលហ៊ុននិងត្រកូលថាក់ស៊ិន = មានក្រុមថៃជ្រុលនិយមមួយចំនួនមិនពេញចិត្តនឹងទំនាក់ទំនងនៃគ្រួសារទាំង២នេះទេ?
៩- ក្រុមជ្រុលនិយមនៅប្រទេសទាំង២កម្ពុជានិងថៃមាននយោបាយមិនចង់ឲ្យប្រទេសទាំង២បានសុខទេ = បើបានសុខពួកវាមិនអាចធ្វើសកម្មភាពប្រឆាំងបានជោគជ័យតាមបំណងរបស់វាទេ?
១០- កឹម សុខា គ្មានប្រយោជន៍អីសម្រាប់សហរដ្ឋអាមេរិកនិងសហភាពអ៊ឺរ៉ុបទេ = មិនអាច កឹម សុខា ត្រូវដោះលែងនឹងត្រូវបាន EBA និង GSP ទេ ៕
ដោយ ៖ សិលា