បង្ក្រាបទៀតហើយ ស៊ុតមាន់ជាង៣ម៉ឺនគ្រាប់ និងសត្វមាន់រស់ជាង៨០០ក្បាលដឹកមកពីប្រទេសវៀតណាមបម្រុងមកលក់ចែកចាយនៅរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ÷ នៅវេលាម៉ោង០៣ និង០៥នាទីទៀបភ្លឺ នាថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៥ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះឃាត់ចាប់រថយន្ត ២គ្រឿង ម៉ាកSSANGYONG ISTANA ទាំង២។ ដោយរថយន្តទី១ ដឹកស៊ុតមាន់ចំនួន ១០០ដុំ ស្មើនឹង៣០០០០គ្រាប់ ឃាត់នៅលើផ្លូវជាតិលេខ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងរថយន្តទី២ ដឹកសត្វមាន់រស់ចំនួន ៨០៥ក្បាល ឃាត់បាននៅលើផ្លូវជាតិលេខ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បើតាមក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបានឱ្យដឹងថា​ រថយន្តទាំង២ខាងលើបានដឹកសត្វមាន់រស់ និងស៊ុតមាន់ចេញពីប្រទេសវៀតណាម តាមច្រករបៀង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ឆ្ពោះមកលក់ចែកចាយនៅរាជធានីភ្នំពេញ នេះបើតាមការឆ្លើយបញ្ជាក់ពីម្ចាស់ដឹកស៊ុតមាន់ និងម្ចាស់ដឹកមាន់រស់ខាងលើ។ហើយការដឹកជញ្ជូនសត្វមាន់ និងស៊ុតមាន់ខាងលើនេះពុំមានលិខិតអនុញ្ញាតអ្វីទាំងអស់។

...

ឥឡូវនេះក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបាននាំយកវត្ថុតាង និងបទល្មើសទាំងនេះ ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print