ភ្នំពេញ ៖ សម រង្សុីពូជក្បត់ជាតិពីតាដល់ចៅ តាក៏ក្បត់ជាតិ ឪក៏ក្បត់ជាតិ ទណ្ឌិតក៏ក្បត់ជាតិ អញ្ចឹង គេហៅ ជា កូន ក្បត់ជាតិ សម សារី កុំខឹង គេ ។ ឈប់បានឈប់ទៅ កុំថោកទាបផុតលេខពេក ម្ង៉ៃ ៗមាន ហ្វេសប៊ុក មួយ បង្ហោះ បំផ្លើស បំភ្លៃ ព័ត៌មាន លាបពណ៌ ចោទប្រកាន់ ញុះញង់ មួលបង្កាច់ បំពុល សង្គម គ្មាន ការ ពិត ស្អីសោះ អញ្ចឹង ហេីយ បានជា អាក្បត់ជាតិ ថោកទាបនេះ រក ទីតាំង ឈរជើង នៅ ស្រុក ខ្មែរ មិនបាន !!!
លោក ជុំ កុសល រដ្ឋលេខាធិការ ក្រសួងព័ត៌មាន នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ បានលើកឡើងថា ៖ ក្នុងវេលានេះប្រជាជនកម្ពុជាទូទាំងប្រទេសបានសំដែងនូវស្មារតីជាតិនិយមក្នុងន័យស្រឡាញ់ ការពារទឹកដី និងការពារកិត្តិយសជាតិ ប៉ុន្តែងាកមកមើលជនក្បត់ជាតិបីជំនាន់សម រង្សុី និងមនុស្សខ្មែរមួយចំនួនគេប្រើប្រាស់ឱកាសនេះញុះញង់ បន្ទាបបន្ថោក បន្ទោសបង្អាប់ជាតិឯងទៅវិញ ។ តើពួកគេសមជាខ្មែរទេ ? ។ សូមពិចារណាចុះ ៕
ដោយ ៖ សិលា