យ៉ាងហោចណាស់ក៏មានមានុស្ស៩នាក់ស្លាប់និងជាង៦០នាក់រងរបួសនៅក្នុងហេតុការណ៍វាយប្រហារគ្រាប់បែកមួយនៅខេត្ត Sinak ភាគខាងកើតប្រទេសទួរគី ។ ការវាយប្រហារនោះធ្វើឡើងដោយរថយន្តបង្កៃគ្រាប់បែក។
តាមការបញ្ចាក់ពីក្រុមគ្រូពេទ្យនៅក្នុងខេត្តខាងលើបានឲ្យដឹងថា ការវាយប្រហារគ្រាប់បែកកាលពីថ្ងៃទី២៥ ខែសីហា បានធ្វើឲ្យមនុស្ស ៦៤នាក់រងរបួស និងបំផ្លាញទីតាំងប៉ូលិសស្ទើតែទាំងស្រុក។ រូបភាពដែលបានផ្សព្វផ្សាយតាមទូរទស្សន៍ជាតិទួរគី បានឲ្យឃើញថា ផ្សែងខ្មួលខ្មាញ់លេចចេញពីកន្លែងវាយប្រហារ។
មកទល់ពេលនេះមិនទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវនៅឡើយ ប៉ុន្តែក្រុមអ្នកជំនាញមួយចំនួនរបស់រដ្ឋាភិបាលទួរគីបានចាត់ទុកថា ជាទង្វើរបស់ក្រុមខ្មាំងកាំភ្លើងជនជាតិឃើដ ជាអ្នកបង្ករឡើង។
ក្រុមជនជាតិឃើដ នៅជាប់ព្រំដែនប្រទេសស៊ីរី រងការវាយប្រហារជាំបន្តបន្ទាប់ពីកម្លាំងទាហ៊ានរដ្ឋាភិបាល ក្រោយពេលកិច្ចពិភាក្សាស្តីពីសន្តិសុខកាលពីឆ្នាំ២០១៥ ត្រូវបែកបាក់នោះ។
ការផ្ទុះកាលពីថ្ងៃទី២៥ ខែសីហា កើតឡើងក្រោយពេលដែលប្រទេសទួរគី ចាប់ផ្តើមយុទ្ធនាការវាយប្រហារដោយថ្មើជើងជាទ្រង់ទ្រាយធំចូលក្នុងប្រទសស៊ីរី កម្ចាត់ក្រុមខ្មាំងកាំភ្លើងជនជាតិឃើដ៕
ប្រែសម្រួល៖ ម៉ែវ សាធី