ដើម្បីតែលុយ ! ហាងយីហោ «ECS DEVELOPMENT COL» បណ្តែតបណ្តោយផ្តល់ទីតាំងឲ្យក្មេងស្រីក្មេងប្រុសអង្គុយឱបគ្នា

ចែករំលែក៖

ភ្នំពេញ ៖ ហាងមានយីហោ «ECS DEVELOPMENT COL» មួយកន្លែងនៅសង្កាត់បឹងត្របែក ដែលបណ្តែតបណ្តោយឲ្យក្មេងស្រីក្មេងប្រុសអង្គុយឱបគ្នា ត្រូវបានអាជ្ញាធរចុះទៅអប់រំម្ចាស់ហាង និងមិនអនុញ្ញាតឲ្យមានទង្វើបែបនេះកើតឡើងទៀតឡើយ។

សូមបញ្ជាក់ថា ៖ នៅវេលាម៉ោង ១០៖១៥នាទី ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក សែន បូតេ ចៅសង្កាត់បឹងត្របែក កម្លាំងប៉ុស្តិ៍បឹងត្របែក និងកម្លាំងគណៈបញ្ជាការសាលាសង្កាត់បឹងត្របែក បានសហការចុះទីតាំងយីហោ «ECS DEVELOPMENT COL» ផ្ទះលេខ47E0E1 ផ្លូវ432 ភូមិ១ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមាសភាពចូលរួមមាន៖

១-លោកអនុ.ឯក សោម សូនី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងត្របែក
២-លោក លោក សេង សុគា ស្មៀនសាលាសង្កាត់បឹងត្របែក
៣-លោក ឡៅ វិសាល ចៅរងទី២
៤-លោក វី វិជ្ជា មន្រ្តីប៉ុស្តិ៍
៥-លោក ឃុត សុអូន មេភូមិ១
៦-លោក ជា ធឿន មន្រ្តីសាលាសង្កាត់
៧-កញ្ញា ជាម សៀវហុង តំណាងម្ចាស់ទីតាំងហាង ECS DEVELOPMENT COL។

ជាលទ្ធផលក្រុមការងារបានពិនិត្យឃើញជាក់ស្ដែងថា មានផ្ទះមួយល្វែងមានចំនួន១ជាន់ខាងក្រោមជាម៉ាត ខាងលើជាហាងកាហ្វេ ដោយមួយបន្ទប់ទៀតសម្រាប់បុគ្គលិកគិតលុយ។ ក្រុមកាងារបានអប់រំណែ នាំមិនអនុញ្ញាតឲ្យ មានអំពើអសីលធម៌ និងមិនឲ្យមានលេងល្បែងស៊ីសងខុសច្បាប់ និងសកម្មភាពពាក់ព័ន្ធជួញដូរ ប្រើប្រាស់គ្រឿងញឿន និងប្រមូលផ្ដុំគ្នាប្រើប្រាស់សេបបារីអេឡិចត្រូនិចជាដាច់ខាត។
កម្លាំងចម្រុះបានត្រួតពិនិត្យបញ្ចប់នៅវេលាម៉ោង ១០៖៣០នាទីនៅថ្ងៃខែឆ្នាំដដែល។
ដើម្បីតែលុយ ! យីហោ «ECS DEVELOPMENT COL» បណ្តែតបណ្តោយផ្តល់ទីតាំងឲ្យក្មេងស្រីក្មេងប្រុសអង្គុយឱបគ្នា ធ្វើឱ្យបាត់បង់សីលធម៌ ភ្លេចសាលា គេចផ្ទះ ដែលជាវិបត្តិដល់អាណាព្យាបាល ឪពុកម្តាយ ហើយក្មេងៗ អាចបោះបង់ការសិក្សា បាត់បង់អនាគត ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print