ក្មេងទំនើង​បង្ហោះម៉ូតូ​តាមផ្លូវសាធា​រណៈ​(លេខ១៣០​)​ ត្រូវបានកំ​លាំ​ង​នគរបាលអនុវត្ដនីតិវិធី

ចែករំលែក៖

ខេត្ត​កំពង់ស្ពឺ​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ នៅព្រឹកថ្ងៃ​ទី​៣០​ ខែឧសភា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ ដោយអនុវត្ដតាមបទប​ញ្ជា​និងបានការចង្អុលដឹកនាំផ្ទាល់ពី​លោ​កឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្ន​ងការ​ នគរបាលខេត្ដកំពង់ស្ពឺ​ លេីវិ​ធា​ន​កា​រច្បាប់ចំពោះក្រុមក្មេង​ទំនេី​ង​ដោយមិនលេីកលែង​ នៅថ្ងៃទី២៨​ ខែឧសភា​ឆ្នាំ​២០២៥ កម្លាំងនគរបាល​អ​ធិការ​ដ្ឋាន​នគរបាល​ស្រុក​បានចុះស​ហ​ការជាមួយក​ម្លាំងប៉ុស្តិ៍នគរបា​ល​រដ្ឋបាលរកាកោះធ្វើការ​ស្រាវជ្រាវ​ឈានទៅឃាត់​មុខសញ្ញាក្មេងទំនើ​ងបង្ហោះម៉ូតូ​ ០២នាក់​ ដកហូត​ម៉ូ​តូ​មួ​យគ្រឿង​ម៉ាកC125cc ពណ៌​ក្រហ​ម​ ផ្លាកលេខ​ កំពង់ស្ពឺ1T.​551​0​។

ប្រភពដដែលបន្តថា​ ក្មេងទំនើ​ងបង្ហោះម៉ូតូ​ទាំង ០២នាក់​នេះ​ ទី១-ឈ្មោះ កន វណ្ណថេត​ (ត្រូ) ភេទប្រុស​ អាយុ​ ១៦ឆ្នាំ នៅភូមិព្រី​ងទឹក ឃុំរកាកោះ ស្រុកគងពិសី។
​ និងទី២-ឈ្មោះ ហន ដេវីត ភេទប្រុ​ស​ អាយុ១៦ឆ្នាំ​ នៅភូមិដូនអៀតឃុំរកាកោះស្រុកគងពិសី ។

តាមការបញ្ជាក់​ពីលោកវរសេនីយ៍ឯក​ យ៉ាង​ សុខលី​ អធិ​កា​រ​ នគរបា​ល​​ស្រុ​ក​គ​ងពិសី​ ចំពោះក្មេងទំនើងទាំង​២នាក់​ បា​នយកមកធ្វេីការអប់រំ​ និងកោសក់​ កោះអញ្ជេីញ​អាណា​ព្យា​បា​ល​មកធ្វើ​កិច្ច​សន្យា​ទទួល​យកទៅគ្រប់គ្រង​មិនអោយ​ប្រព្រឹត្ត​ទង្វើ​បែប​នេះ​ជាលេីកទី២​ និងបានដកហូត​ម៉ូតូ​​រក្សា​ទុក​រយៈ​ពេល​៣ខែ​មុនហ្នឹងប្រគល់ជូនយកទៅប្រេីប្រា​ស់​វិញ​ ។

...

បច្ចុប្បន្ន​សមត្ថកិច្ច​នគរបាល​សំណូ​ម​ពរ​ដល់អាណាព្យា​បា​លមាតាបិតានិងក្មួយៗមេត្ដា​បញ្ឍប់រាល់ទង្វេីរដែលស​​ង្គ​ម​មិនគាំទ្រ​ និងប៉ះពាល់ដល់ជីវភាព​រស់នៅ​ការសិក្សា​៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print