ទីក្រុងតូក្យូ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ និង លោក ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេសនៃ ព្រះរាជាណាចក្រថៃ នៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២៥នេះ បានស្កាត់ជួបចរចាគ្នាពីការប៉ះទង្គិចគ្នានៅព្រំដែន នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ជាការចរចាធ្វើឡើង ក្នុងឱកាសចូលរួមសន្និសីទអន្តរជាតិ Nikkei លើកទី៣០ ស្តីពីអនាគតរបស់អាស៊ី នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ រដ្ឋមន្ត្រីការបរទេសទាំងពីរ ឯកភាពគ្នាជំរុញឱ្យមាន«កិច្ចប្រជុំ»ឱ្យបានឆាប់ ដើម្បីដោះស្រាយបញ្ហាព្រំដែន ជាពិសេសតំបន់ផ្ទុះអាវុធ។
អគ្គបញ្ជាការដ្ឋានកងទ័ពជើងគោកបានបញ្ជាក់ថា ៖ ភាគីកម្ពុជា នឹងមិនដកថយ ឬឈរជើងដោយគ្មានអាវុធនៅចំណុចដែលបានប៉ះទង្គិចគ្នានោះទេ ព្រោះទីតាំងនោះ ភាគីកម្ពុជាបានឈរជើងតាំងពីមុនចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ឆ្នាំ២០០០ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោករវាងកម្ពុជា-ថៃ ៕
ដោយ ៖ សិលា