ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យសរសើរសម្តេច ហ៊ុន សែន លើគោលនយោបាយព្រំដែនជាមួយប្រទេសជិតខាង ជាពិសេសជាមួយប្រទេសវៀតណាម

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យសរសើរសម្តេច ហ៊ុន សែន លើគោលនយោបាយព្រំដែនជាមួយប្រទេសជិតខាង ជាពិសេសជាមួយប្រទេសវៀតណាម។ រីឯលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ដែលមានធ្លាប់មានបទពិសោធន៍ដោះស្រាយបញ្ហា ព្រំដែន វាយតម្លៃថា រដ្ឋាភិបាលដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាប់ផ្តើមរឹងដៃជើងហើយ។

មេដឹកនាំគណបក្សនយោបាយទាំងពីរ បានថ្លែងក្នុងសន្និសីទសារព័ត៌មានអំពីកិច្ចប្រជុំប្រធានគណបក្សនយោបាយក្នុងសម្ព័ន្ធភាពនៅវិមាន៧មករា ក្រោមអធិបតីភាពសម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
លោក គុជ លី ប្រធានគណបក្សខ្មែរតែមួយ បញ្ជាក់ថា នៅក្នុងកិច្ចប្រជុំព្រឹកមិញនេះ សម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យគណបក្សក្នុងសម្ព័ន្ធភាព ដែលជាឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ អាចចូលរួមនៅក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភា នៅថ្ងៃទី២និងទី៣ ខែមិថុនា ខាងមុខនេះ ដើម្បីជាយន្តការមួយអាចឱ្យគណបក្សសម្ព័ន្ធភាព តាមដាន ឃ្លាំមើលលើគោលនយោបាយ និងការដាក់ចេញពីសមាជជាតិនេះ និងអាចចូលរួមផ្ដល់ធាតុចូលបន្ថែម ។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា ក្នុងជំនួបជាមួយគណបក្សនយោបាយក្នុងសម្ព័ន្ធភាពនៅព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅមេដឹកនាំគណបក្សនយោបាយនានាថា គណបក្សប្រជាជនកម្ពុជា កំពុងតែសិក្សាស្រាវជ្រាវក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតព្រឹទ្ធសភា នៅពេលខាងមុខ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print