ខេត្តស្ទឹងត្រែង៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកស្រី បានដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅចែកជូនដល់កងទ័ពជួរមុខ ដែលបានចងសម្ព័ន្ធមេត្រីជាមួយរដ្ឋបាលរាជធានីភ្នំពេញមានបញ្ជាការដ្ឋាន កងពលធំអន្តរាគមន៍លេខ៣ ,កងពលតូច អន្តរាគមន៍លេខ៩,កងពលតូចអន្តរាគមន៍លេខ ១២៨ និងកង
នគរបាលជាតិ វរសេនាតូច ការពារព្រំដែនលេខ ៧៩៣ ស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ និងភូមិសាស្ត្រ ខេត្តស្ទឹងត្រែង នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ។
ពិធីជួបសំណេះសំណាលនេះ បានធ្វើឡើងនៅទី
កងពលតូចអន្តរាគមន៍លេខ ១២៨ យោធភូមិភាគទី១ នាក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែង។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា៖ កងទ័ពជាខឿនការពារជាតិដ៏រឹងមាំមិនអាចខ្វះបាន ក្នុងនាមសម្ព័ន្ធមេត្រីជាមួយកងទ័ពយើង នឹងជួយសហការជាមួយកងទ័ពជួរមុខ ការពារព្រំដែនជានិច្ចទោះក្នុងកាលៈទេសណាក៏ដោយ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រកាសគាំទ្រទាំងស្រុង ចំពោះប្រសាសន៍ថ្លែងការណ៍ពិសេសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណា ចក្រកម្ពុជា និងជា អតីតនាយករដ្ឋមន្ត្រី ក្នុងការពង្រាយកងទ័ពនៅតាមព្រំដែន ក្នុងជម្លោះព្រំដែនជាមួយប្រទថៃ ដើម្បីការពារបូរណភាពទឹកដី ពីការរំលោភឈ្លានពាន។ សម្តេចតេជោ ហ៊ុន សែន មិនត្រូវការសង្គ្រាមទេ ការចល័តកម្លាំងទ័ព និងអាវុធធុនធ្ងន់ទៅកាន់ព្រំដែនមិនមែនដើម្បីធ្វើសង្គ្រាមទេ គ្រប់យ៉ាងកម្ពុជា ធ្វើដើម្បីការពារយថាហេតុអាក្រក់ដែលភាគីម្ខាងទៀតបំពាន។ អគ្គបញ្ជាការដ្ឋានកងយុទ្ធពលខេមរភូមិន្ទបានបញ្ជាក់ហើយថា កម្ពុជានឹងមិនដកថយ ឬឈរជើងដោយគ្មានអាវុធនៅ ចំណុច ដែល បាន ប៉ះទង្គិចគ្នានោះទេ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ អំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលនាំមកផ្តល់ជូនកងទ័ពនៅពេលនេះរួមមាន៖១-កងពលធំអន្តរាគមន៍លេខ៣ ឧបត្ថម្ភជូនថវិកាចំនួន ៤០.០០០.០០០៛ (សែសិបលានរៀល) ចាក់ដីគ្រួសក្រហមផ្លូវចូលទីលានបាញ់គ្រាប់ពិត ដោយផ្តល់ជូនដំណាក់កាលទី១ ចំនួន៥០%ចំនួន១៤.៤០០$ (ដប់បួនពាន់ បួនរយដុល្លារ)ជាមួយនិងឧបត្ថម្ភ សម្ភារ និងគ្រឿងឧបភោគបរិភោគ ដែលមានដូចជាប្រេងម៉ាស៊ូត,មី,ទឹកត្រី+ទឹ កស៊ីអ៊ីវ,ប្រេងឆា,ត្រីខកំប៉ុងនិងទឹកបរិសុទ្ធ។២- កងពលតូចអន្តរាគមន៍លេខ៩ ឧបត្ថម្ភជូនថវិកាចំនួន ៤០.០០០.០០០៛ (សែសិបលានរៀល),វរសេនាតូចលេខ៣៩១,៣៩២, ៣៩៣,៣៩៤,៣៩៥ ចំនួន៥វរសេនាតូច ក្នុង០១វរៈ ឧបត្ថម្ភ ថវិកាចំនួន ២០.០០០.០០០៛ (ម្ភៃលានរៀល),កសាងលេណដ្ឋានអក្សរ A ចំនួន ១០ អស់ថវិកាចំនួន ២៥.០៩០$ (ម្ភៃប្រាំពាន់ កៅសិបដុល្លារ)ជាមួយនិងការឧបត្ថម្ភ សម្ភារ និងគ្រឿងឧបភោគបរិភោគ មានដូចជា ប្រេងម៉ាស៊ូត,មី,ទឹកត្រី+ ទឹកស៊ីអ៊ីវ,ប្រេងឆា,ត្រីខកំប៉ុងនិងទឹកបរិសុទ្ធ។៣-វរនគរ បាលការពារព្រំដែន៧៩៣ឧបត្ថម្ភជូនថវិកាចំនួន១០.០០០. ០០០៛ (ដប់លានរៀល) ជីកស្រះទឹក ចំនួន ២កន្លែង អស់ថវិកាចំនួន ២០.០០០.០០០៛ (ម្ភៃលានរៀល),ឧបត្ថម្ភ សម្ភារ និងគ្រឿងឧបភោគបរិភោគ មានដូចជា៖ប្រេងម៉ាស៊ូត,មី,ទឹកត្រី +ទឹកស៊ីអ៊ីវ,ប្រេងឆា,ត្រីខកំប៉ុងនិងទឹកបរិសុទ្ធ។ ៤-យោធភូមិភាគ១ ថវិកា ចំនួន ៥.០០០.០០០៛ (ប្រាំលានរៀល) ។ ៥- កងពលតូចអន្តរាគមន៍លេខ ១២៨ឧបត្ថម្ភជូនថវិកាចំនួន ៤០.០០០.០០០៛ (សែសិបលានរៀល),វរសេនាតូចអន្តរាគមន៍លេខ ២៨១, ២៨២, ២៨៣, ២៨៤ និង២៨៥ ចំនួន ៥ វរសេនាតូច ក្នុង ១ វរៈ ឧបត្ថម្ភថវិកា ចំនួន ២០.០០០.០០០៛ (ម្ភៃលានរៀល) សាងសង់ផ្ទះនិងឃ្លាំងដាក់អាវុធនិងគ្រាប់(លើកទី២បញ្ចប់) ថវិកាចំនួន៥៦.៦៩៥$ (ហាសិប ប្រាំមួយពាន់ ប្រាំមួយរយកៅសិបប្រាំដុល្លារ)ឧបត្ថម្ភ សម្ភារ និងគ្រឿងឧបភោគ.បរិភោគ ប្រេងម៉ាស៊ូត,មី,ទឹកត្រី+ ទឹកស៊ីអ៊ីវ,ប្រេងឆា,ត្រីខកំប៉ុងនិងទឹកបរិសុទ្ធ។ ៦- តំបន់ប្រតិបត្តិការសឹករង ស្ទឹងត្រែង ថវិកា ចំនួន ២.០០០.០០០៛ (ពីរលានរៀល)។ ៧- បុគ្គលិកមន្ទីរពេទ្យកងពលតូចអន្តរាគមន៍លេខ១២៨ ចំនួន ១៩នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ចំនួន ១០០.០០០៛ (មួយរយពាន់រៀល)។ ៨- វត្ត នៅជិតភូមិសាស្ត្រកងពលតូចអន្តរាគមន៍លេខ១២៨ ចំនួន ៥វត្ត ក្នុង ១វត្ត ប្រគេន អង្ករចំនួន ១០០ គីឡូក្រាមនិងបច្ច័យ ចំនួន ២.០០០.០០០៛ (ពីរលានរៀល)។ ៩- វត្ត រតនៈវុទ្ធីមុន្នីរាម (ជាប់កងពល) ប្រគេនអង្ករ ចំនួន ១០០ គីឡូក្រាម បច្ច័យ ចំនួន ៤.០០០.០០០៛ (បួនលានរៀល)។ បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត បានផ្តល់នូវការឧបត្ថម្ភ ចំពោះមេទាហាន មេនគរបាល ចំនួន ១៦៨៧នាក់ ដោយម្នាក់ៗទទួលបានថវិកាចំនួន ១០ម៉ឺនរៀល ។ ពលទាហាន ចំនួន ៤៣០នាក់ ដោយម្នាក់ៗ ទទួលបានចំនួន ៥ម៉ឺនរៀល ។សរុបទាំងមេទាហាន មេនគរបាល និងពលធាហាន ពលនគរបាល ចំនួន ៥.៩៩៧នាក់ ស្មើថវិកា ៣៨៤.២០០.០០០រៀល ។ សរុបទាំងថវិកា និងសម្ភារៈ ចំនួន ៣៨ម៉ឺន ៤ពាន់ដុល្លារ ស្មើ ១.៥៣៦.៦៨៧.០០០រៀល ៕
