ភ្នំពេញ៖ ក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ បានរៀបចំសន្និសីទសារព័ត៌មានស្តីពីលទ្ធផល នៃកិច្ចខំប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃ ក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមអនឡាញ និងអំពើជួញដូរមនុស្ស នៅទីស្តីការក្រសួងមហាផ្ទៃ។
សន្និសីទសារព័ត៌មាន នាឱកាសនោះ មានវាគ្មិនអញ្ជើញជាគណៈអធិបតី ចំនួន ៥រូប រួមមាន៖ លោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ.), លោក ប៊ុន ហុន រដ្ឋលេខាធិការ, លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងលោកឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរង នៃស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ៕
...