Update ៖ សមត្ថកិច្ច នគរបាល ស្រុក កំពង់ រោទ៍ ខេត្ត ស្វាយរៀង ឃាត់ខ្លួន មនុស្ស ៣នាក់ ពាក់ ព័ន្ធផលិតវីដេអូ ក្លែងឯកសណ្ឋានកងទ័ព និង ធ្វើ អោយ កងទ័ព បាក់ទឹកចិត្ត

ចែករំលែក៖

ខេត្តស្វាយរៀង ៖ អ្វីៗកើតឡើងត្រូវតែមានហេតុ និងផល ! ហេតុអីអ្នកជាសារព័ត៌មាន ទៅផលិតវីដេអូ ក្លែងឯកសណ្ឋានកងទ័ព និង ធ្វើ អោយ កងទ័ព បាក់ទឹកចិត្ត ផ្ទុយនឹងក្រមសីលធម៌ វិជ្ជាជីវៈ ពិសេសបុគ្គលនេះមាន ចេតនាប្រព្រឹត្តរឿងផលិតវីដេអូ ខ្វះសីលធម៌ ជាញឹកញាប់ ។

ចុងក្រោយ ! សមត្ថកិច្ច នគរបាល ស្រុក កំពង់ រោទ៍ ខេត្ត ស្វាយរៀង នៅ ព្រឹក នេះ បានឃាត់ខ្លួន មនុស្ស ៣នាក់ ក្នុងនោះមានអ្នកកាសែតម្នាក់ ពាក់ ព័ន្ធផលិតវីដេអូន ក្លែងឯកសណ្ឋានកងទ័ព និង ធ្វើ អោយ កងទ័ព បាក់ទឹកចិត្ត ក្នុង នោះមានឈ្មោះ ៖

១- ឈ្មោះ ហង្ស សំណាង អ្នកកាសែត
២- ឈ្មោះ រស់ អៀវ ភេទប្រុស អាយុប្រហែល ៦០ជាង នៅភូមិកណ្ដាល ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។
៣- ឈ្មោះ កុញ វាស្នា ភេទប្រុស អាយុ ប្រហែល៣០ជាង រស់នៅ ភូមិបុណ្យ ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្ត ស្វាយរៀង ។ អ្នកទាំងពីរនាក់នេះមិនមែនជាកងទ័ពឬជាអតីតយុទ្ធទេ ។

លោក ហែម សាមុត អធិការនគរបាលស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងបានប្រាប់សារព័ត៌មានថា បុគ្គល ហង្ស សំណាង និងបក្សពួក២នាក់ទៀត ពិតជាត្រូវបានសមត្ថកិច្ចហៅមកសួរនាំពិតប្រាកដមែន នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ ដោយសារបង្ហោះវីដេអូពាក់ព័ន្ធនឹងកងទ័ព។

សមត្ថកិច្ច ស្រុក កំពង់រោទ៍ នៃ ស្នងការដ្ឋាននគរបាលខេត្ត ស្វាយរៀង កំពុងរៀបចំ បញ្ជូនអ្នកទាំង ៣នាក់នេះ មក ស្នងការ ដ្ឋាន នគរបាល រាជធានីភ្នំពេញ ដេីម្បី ចាត់ការបន្ត តាមច្បាប់ ។

ក្រសួងព័ត៌មានកម្ពុជា បានប្រកាសព័ត៌មានថា អ្នកសារព័ត៌មានអាជីពក្តី មិនអាជីពក្តី ឬការចែកចាយព័ត៌មានលើបណ្តាញសង្គមក្តីត្រូវតែធ្វើឡើងដោយផ្អែកលើនិងត្រូវយកព័ត៌មានពីប្រភពផ្លូវការរបស់ក្រសួងស្ថាប័ន សមត្ថកិច្ច ឬអាជ្ញាធរពាក់ព័ន្ធក្នុងវិស័យនេះ ជាពិសេសប្រធានបទសន្តិសុខជាតិ ដោយត្រូវផ្សាយដោយគោរពក្រមសីលធម៌វិជ្ជាជីវៈយ៉ាងម៉ត់ចត់ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print