មុខសញ្ញា​គ្រឿងញៀន​៣នាក់​ត្រូវ​សមត្ថកិច្ចនគរបាល​ស្រាវជ្រាវ​បង្រ្កាប​ដកហូតវត្ថុតាង​បញ្ជូន​តតាមនីតិវិធី

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​៖​ ដោយអនុវត្ត​បទបញ្ជា​ ​និ​ងការចង្អុលដឹកនាំផ្ទាល់ពី​ លោកឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការ​ នគរបាលខេត្ដកំពង់ស្ពឺ​ បានជម្រុញឱ្យកង កម្លាំង​បង្កេីន​កិច្ចសហការ​ស្រាវជ្រាវ​បង្រ្កាបបទ​ល្មេីស​គ្រឿងញៀន​ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២​៥ វេលាម៉ោង១៧​និង​៤៥នាទី​នៅ​ចំ​ណុ​ចក្នុងព្រៃខាងជើងស្ទឹងព្រៃរមៀ​តនៅភូមិកណ្ដាល ឃុំតាំងសំរោង ស្រុកភ្នំស្រួច កម្លាំងអធិ​ការដ្ឋាននគបាលស្រុកភ្នំស្រួច បា​នបេីក​ប្រតិបត្តិការ​ សហការ​ស្រា​វ​ជ្រាវឈានទៅ​បង្រ្កាប​មុខ

ស​ញ្ញាស​ង្ស័យពាក់ព័ន្ធបទល្មើសគ្រឿងញៀ​ន៣នាក់​ ៖

១-ឈ្មោះ ហេង សុខណា ហៅ​(ខ្នា) ភេទប្រុស អាយុន៣៨ឆ្នាំ រស់នៅភូមិព្រៃរមៀតឃុំព្រៃរំដួល​ ស្រុ​កភ្នំស្រួច,២-ឈ្មោះ សុខ ឡត ភេទ ប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិតាយ៉ូវ ឃុំតាំងសំរោង ស្រុកភ្នំស្រួចនិង៣- ឈ្មោះ ជា សុភាន់ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិកណ្ដាល ឃុំតាំងសំរោង ស្រុកភ្នំស្រួច។

នៅក្នុងប្រតិបត្តិការនេះសមត្ថកិច្ចដកហូតវត្ថុតាងរួមមា​ន -ម្សៅក្រាមពណ៌សថ្លាចំនួន​៧​ក​ញ្ច​ក់ –ជញ្ជីងថ្លឹងប្រភេទ​អេឡិចត្រូ​និចចំនួន០១គ្រឿង​ -ឧបករណ៍​ខ្សៀចំនួន០២​ -ថង់សំរាប់វេចខ្ចប់មួ​យ​ចំនួ​ន​ -ទូរស័ព្ទដៃ០១គ្រឿង -​គោយន្ដ​០​១​គ្រឿង ម៉ាកTRACH​ANG ព​ណ៌​ក្រហម​សណ្ដោងរ៉ឺម៉ក​-ម៉ូតូ​០២​គ្រឿ​ង​ ។

លោកវរសេនីយ៍ទោ​ ជុន​ ចន្ទដេត​ អធិកា​រនគរបាលស្រុកភ្នំស្រួចបាន​បញ្ជាក់ថា​ មុខសញ្ញា​គ្រឿងញៀ​ន​ជា
មុខសញ្ញា​សកម្មមានការស៊េីបអ​ង្កេតជាយូរមកហេី​យ​ ក្រុមនេះមាន​ការផ្ដល់ចែកចាយដល់មុខសញ្ញាទ​ទួ​ល លក់បន្ដ​ នៅគោលដៅ​ក្រុមអ្នកធ្វេីចម្ការស្វាយ​ និងក្មេងៗ​មួយចំនួន​ទៀត​ ដែលស្ថិតក្នុងបញ្ជីគ្រប់គ្រង​តាមដានរបស់មូលដ្ឋាន​ ជាក់ស្ដែង​ទេីបបេីកប្រតិបត្តិការ​និងទទួល​បាន​លទ្ធផល​ដូចពេលនេះ។

...

បច្ចុប្បន្ន​សមត្ថកិច្ច​បានកសាងសំ​ណុំ​រឿ​ង​ បញ្ជូនជនសង្ស័យ​ រួមជា​មួយវត្ថុតាង​ ទៅស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ​ ចាត់ការ​នីតិវិធី​បន្ដ​៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print