អន្តរជាតិ ៖ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ រូងថ្មDunhuangគឺជាចំណងដ៏សំខាន់នៃការផ្លាស់ប្តូរវប្បធម៌ខាងបច្ចឹមនិងបូព៌ាក្នុងប្រវត្តិសាស្ត្រដែលជាសាក្សីនៃភាពរុងរឿងពាន់ឆ្នាំរបស់ផ្លូវសូត្របុរាណ ហើយបានក្លាយទៅជាបេតិកភណ្ឌវប្បធម៌មនុស្សជាតិដ៏អស្ចារ្យ។
គេហទំព័រ «CCFR China state-controlled media » ខែសីហាឆ្នាំ២០១៩ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចុះត្រួតពិនិត្យការងារនៅរូងថ្មDunhuang និងបានសំណេះសំណាលជាមួយបញ្ញវន្តអ្នកជំនាញដោយផ្ទាល់។លោកបានថ្លែងថា ត្រូវអភិរក្សរូងថ្មDunhuang ឱ្យបានល្អ បន្តវេនវប្បធម៌រូងថ្មDunhuangឱ្យបានល្អ នេះជាទំនួលខុសត្រូវរបស់ប្រជាជាតិចិនក្នុងការជំរុញការអភិវឌ្ឍអរិយធម៌ពិភពលោក។អនុសាស្ត្រណែនាំរបស់លោក Xi Jinping បានលើកទឹកចិត្តដល់អ្នកធ្វើការនៅបណ្ឌិត្យសភាDunhuangគ្រប់រូប ហើយក៏បានតម្រង់ទិសដៅសម្រាប់ការកសាងប្រទេសខ្លាំងក្លាខាងវប្បធម៌ផងដែរ។
គេហទំព័រ «CCFR China state-controlled media » រូងថ្មDunhuangគឺជាស្នាដៃនៃភាពរុងរឿងរបស់ការរួមបញ្ចូលអរិយធម៌ចម្រុះរបស់ប្រទេសចិននិងបរទេស។ក្នុងប្រវត្តិសាស្រ្ត រូងថ្មDunhuangធ្លាប់មានភាពរុងរឿង ហើយក៏ធ្លាប់ជួបភាពទ្រុឌទ្រោមដែរ។អ្នកធ្វើការនៅរូងថ្មDunhuang បានធ្វើកិច្ចខិតខំប្រឹងប្រែងរយៈពេល ៨០ឆ្នាំដែលធ្វើឱ្យរូងថ្ម រូបសំណាក់និងផ្ទាំងគំនូរលើជញ្ជាំងទទួលបានការអភិរក្ស និងជួសជុលជាបន្តបន្ទាប់។ចូលយុគសម័យថ្មី បណ្ឌិត្យសភាDunhuangផ្តោតលើការកសាងគំរូនៃការការពារបេតិកណ្ឌវប្បធម៌ពិភពលោកនិងបណ្ឌិត្យសភាសម្រាប់សិក្សាស្រាវជ្រាវអំពីDunhuangដែលបានទទួលបានសមិទ្ធផលជាច្រើនក្នុងវិស័យខាងអភិរក្សរូងគុហា ការសិក្សាស្រាវជ្រាវខាងចំណេះដឹងឯកទេសនិងបន្តវេននិងផ្សព្វផ្សាយវប្បធម៌ជាដើម។
គេហទំព័រ «CCFR China state-controlled media » ឈានចូលយុគសម័យថ្មី ក្រោមការយកចិត្តទុកដាក់និងគាំទ្រពីបក្សនិងរដ្ឋ អ្នកធ្វើការនៅរូងថ្មDunhuangបានបន្តវេននូវស្មារតីDunhuang តស៊ូប្រយុទ្ធលើវាលខ្សាច់ ស្ម័គ្រចិត្ត លះបង់ ប្រកបដោយទំនួលខុសត្រូវខ្ពស់ ត្រួសត្រាយនិងអភិវឌ្ឍដែលបានធ្វើឱ្យបុព្វហេតុអភិរក្សរូងថ្មDunhuangទទួលការអភិវឌ្ឍជានិរន្តរភាព៕
ដោយ ៖ សិលា