កម្លាំងជំនាញប្រឆាំងគ្រឿងញៀនស្រុកសំរោងទង បន្ដបង្ក្រាបមុខសញ្ញាជួញគឿងញៀន៣នាក់និងដកហូតវត្ថុតាងរួមទាំងគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១២និង៣០នាទីកម្លាំងជំនាញប្រឆាំងគ្រឿងញៀន ស្រុកសំរោងទង បានចុះល្បាតនៅក្នុងភូមិសាស្រ្ត និងបានធ្វើការឃាត់ខ្លួនមុខសញ្ញារក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនចំនួន ៣នាក់ ឃាត់នៅចំណុចភូមិដីក្រហម ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលមាន៖

១.ឈ្មោះ ផា ភារម្យ (ហៅ ឡុង)  ភេទប្រុស អាយុ ១៨ ឆ្នាំនិង២.ឈ្មោះ ជិត ខាវ ភេទប្រុស អាយុ ១៨ឆ្នាំ និង ៣.ឈ្មោះ សៀ សុវណ្ណារ៉ា ភេទ ប្រុស អាយុ ៣៩ឆ្នាំ ។ អ្នកទាំងបី នៅភូមិដីក្រហម ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន : ម្សៅ ក្រាមព័ណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួ៣កញ្ចប់តូច ទូរស័ព្ទដៃ ២គ្រឿង និង​ឧបករណ៍ប្រើប្រាស់គ្រឿងញៀនចំនួន ០១។

ករណីខាងលើនេះ សមត្ថកិច្ចជំនាញកំពុងសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print