ភ្នំពេញ៖ រថយន្តhyundai straria
បេីកគេចពីគោលដៅពិនិត្យជាតិស្រវឹងក៏ជ្រុលទៅបុកម៉ូតូម៉ាក yamaha filanor បណ្ដាលឲ្យអ្នកជិះម៉ូតូហោះផ្លោងទៅបោកផ្ទប់នឹងចិញ្ចើមផ្លូវស្លាប់យ៉ាងអាណោចអាធ័ម ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង៥៥នាទីយប់ថ្ងៃទី៣០ខែឧសភាឆ្នាំ២០២៥នៅចំនុចផ្លូវលេខ២៩៤កែងផ្លូវលេខ៥៧ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ។
សពជនរងគ្រោះមានឈ្មោះ យី វណ្ណា ភេទប្រុស អាយុ២១ឆ្នាំ មានស្រុកកំណើត នៅភូមិកំពង់ពោធិ៍ ឃុំព្រែកផ្ទោល ស្រុកមង្គលបូរី ខេត្តតាកែវ ។
ដោយឡែកអ្នកបេីកបររថយន្ត សមត្ថកិច្ចមិនអោយស្គាល់អត្តសញ្ញាណ ទេ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុ គេបានឃើញជនរងគ្រោះបានជិះម៉ូតូម៉ាក yamaha filano ពណ៌ខៀវ1GT0950 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៩៤ទិសដៅពីកេីតទៅលិចលុះមកដល់ចំណុចកេីតហេតុដែលជាផ្លូវបំបែកជាបួន ក៏ស្រាប់តែមាន រថយន្តម៉ាកhyundai straria ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 2CE-2689 បេីកដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ ៥៧ក្នុងទិសដៅពីជើងទៅត្បូងដោយល្បឿនលឿនក៏ជ្រុលទៅបុកម៉ូតូទាំងកំរោលបណ្ដាលឲ្យមនុស្សនិងម៉ូតូខ្ទាតជិត៥០ម៉ែត្រស្លាប់យ៉ាងអាណោចអាធ័មនៅកន្លែងកើតតែម្ដង ។
ពាក់ព័ន្ធករណីនេះផងដែរ ក៏មានប្រភពផ្សេងទៀតបានបង្ហើបថា រថយន្តបង្កខាងលើ បានបេីកគេចចេញគោលដៅអនុវត្តច្បាប់ចរាចរណ៍ (ជាតិស្រវឹង)ទេីបកម្លាំងសមត្ថកិច្ចប្រដេញតាមពីក្រោយ ហើយធ្វើឲ្យរថយន្តបង្កភ័យបេីកជ្រុលទៅបុកម៉ូតូរបស់ជនរងគ្រោះតែម្ដងទៅ ហើយសមត្ថកិច្ចក៏ធ្វើការឃាត់អ្នកបើកបរ រួមទាំងរថយន្តនិងបក្សពួកស្រីប្រុស២នាក់ទៀតយកទៅសួរនាំនិងប្រគល់អោយផ្នែកជំនាញតែម្តង ។
ក្រោយពេលកេីតហេតុសពជនរងគ្រោះដោយសារតែមិនទាន់ទាក់ទងសាច់ញាតិបានសមត្ថកិច្ចសម្រេចយកទៅរក្សាទុកនៅមន្ទីរពេទ្យកាល់ម៉ែត ចំណែកមធ្យោបាយរួមទាំងអ្នកបេីកបរត្រូវសមត្ថកិច្ចឃាត់ខ្លួនចាត់តាមនីតិវិធី ៕
ដោយ៖សុខាសែនជ័យ