លួចម៉ូតូមិនបានសម្រេចជាប់ខ្នោះរបស់សមត្ថកិច្ច

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ ឃើញម្ចាស់ម៉ូតូកំពុងលក់ព្រីង ឆ្លៀតឱកាសបានលួចម៉ូតូ តែត្រូវបានបងប្អូនជនរងគ្រោះតាមទាន់ ឈានដល់សមត្ថកិច្ចឃាត់បានយកមកអនុវត្តតាមនីតិវិធី ។ ករណីនេះ បានកើតឡើងនៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១១ និង៤០នាទី ចំណុចមុខសាលាបឋមសិក្សាហ៊ុន សែនព្រៃទទឹង ស្ថិតក្នុងភូមិព្រៃទទឹង ឃុំ ខ្ពប ស្រុកស្អាង ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រិកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ បុិល ថាវរី ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិព្រៃទទឹង ឃុំ ខ្ពប ស្រុកស្អាង ខេត្តកណ្ដាល។ ជនសង្ស័យ០១នាក់(ឃាត់ខ្លួន)
ឈ្មោះ រុន សុធន ហៅពៅ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដភូមិ ជីពាយ ឃុំ ព្រៃពាយ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ .មានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន(+)។ វត្ថុតាងចាប់យក: ១.ម៉ូតូចំនួន០១គ្រឿងម៉ាកហុងដាដ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០២៥ ផ្លាកលេខភ្នំពេញ1LA-4884 (ជារបស់ជនរងគ្រោះរកឃើញវិញ) ។
ប្រភពដដែលបន្តថា នៅថ្ងៃទី៣០ ខែ ឧសភា ឆ្នាំ២០២៥ វេលាម៉ោង១១និង៤០ នាទី ជនរងគ្រោះកំពុងឈរលក់ព្រីងនៅមុខសាលាបឋមសិក្សាហ៊ុន សែន ព្រៃទទឹង ហើយទុកម៉ូតូនៅក្បែរខ្លួន ខណៈពេលនោះជនរងគ្រោះរវល់លក់ព្រីងឲ្យសិស្សសាលាភ្លេចខ្លួន ជនសង្ស័យក៏បានធ្វើសកម្មភាពឡើងជិះបញ្ឆេះម៉ូតូរបស់ជនរងគ្រោះ ជិះមកទិសខាងលិច ហើយជនរងគ្រោះក៏បានស្រែកអោយបង ប្អូនជួយចេញចាប់ បន្ទាប់មកក៏មានបង ប្អូនជនរងគ្រោះជិះម៉ូតូដេញតាមពីក្រោយ រួចក៏តាមទាន់នៅចំណុចភូមិ ដំរីឆ្លង ឃុំ ខ្ពប ស្រុកស្អាង ខេត្តកណ្តាល ជនសង្ស័យក៏ផ្តួលម៉ូតូរត់ចូលក្នុងព្រៃបាត់ពេលទទួលបានពត៌មានខាងលេីនេះភ្លាមកម្លាំងប៉ុស្តិ៍នគរបាលខ្ពបបានចុះដល់កន្លែងកើតហេតុបានស្វែងរកជនសង្ស័យ និង រុករកក្នុងព្រៃ និង តាមផ្លូវក៏ប្រទះឃើញជនសង្ស័យកំពង់ដើរមកដល់ចំណុចភូមិ ខ្ពបលើ ឃុំ ខ្ពប រួចក៏បានឃាត់ខ្លួនជនសង្ស័យមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។
**នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print