AC Milan តែងតាំងគ្រូធំដែលធ្លាប់ដឹកនាំJuventus ឈ្នះជើងឯក៥រដូវកាលជាប់គ្នា

ចែករំលែក៖

ក្លឹបAC Milan បានតែងតាំងលោក Massimiliano Allegri ជាគ្រូបង្វឹករបស់ពួកគេសារជាថ្មីម្តងទៀតដោយ គ្រូបង្វឹកសញ្ជាតិអ៊ីតាលីវ័យ 57 ឆ្នាំរូបនេះធ្លាប់គ្រប់គ្រងក្លឹបAC Milan ពីខែមិថុនា ឆ្នាំ 2010 ដល់ខែមករា ឆ្នាំ 2014ម្តងរួចមកហើយ។

 

លោក Allegri បានចូលមកស្នងតំណែងពីលោក Sergio Conceicao ដែលត្រូវបានបណ្តេញចេញកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីដឹកនាំក្រុម AC Milan បានត្រឹមតែប្រាំមួយខែប៉ុណ្ណោះ។

 

Milan បានបញ្ចប់រដូវកាល 2024-25 ក្នុងចំណាត់ថ្នាក់ទីប្រាំបីដ៏ខកចិត្ត ហើយចាញ់ Bologna ក្នុងវគ្គផ្តាច់ព្រ័ត្រនៃ Coppa Italia ដែលមានន័យថាពួកគេនឹងមិនលេងនៅអឺរ៉ុបនៅរដូវកាលក្រោយ។ ពានរង្វាន់ Serie A ចំនួន 19 ចុងក្រោយរបស់ពួកគេបានកើតឡើងនៅឆ្នាំ 2021-22 ក្រោមការដឹកនាំរបស់ Stefano Pioli ។

 

លោក Allegri បានឈ្នះពានរង្វាន់ Serie A ក្នុងរដូវកាលដំបូងរបស់គាត់ដែលដឹកនាំក្រុម AC Milan ក្នុងឆ្នាំ 2010-11

...

បន្ទាប់មកគាត់ជោគជ័យនឹងការដឹកនាំក្រុម Juventus ចន្លោះឆ្នាំ 2014 និង 2019 ជាកន្លែងដែលគាត់បានឈ្នះពានរង្វាន់ Serie A ប្រាំរដូវកាលជាប់គ្នា។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print