ភ្នំពេញ ៖ អាជ្ញាធរកម្ពុជា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ បានច្រានចោលរបាយការណ៍របស់សារព័ត៌មានក្នុងស្រុកថៃ ដែលបានចុះផ្សាយពីគម្រោងបិទព្រំដែនរបស់ខ្លួនជាមួយកម្ពុជា។ បើតាមអាជ្ញាធរកម្ពុជា ច្រកព្រំដែនប្រទេសជិតខាងទាំងពីរនៅបន្តបើកធម្មតា នៅឡើយ។
ព្រឹកមុិញនេះ អភិបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ៖ សភាពការណ៍ និងទំនាក់ទំនងតាមព្រំដែនជាមួយថៃ មានភាពប្រក្រតី។ ដំណើរការធម្មតា គ្មានអ្វីប្រែប្រួលឡើយ។ ហើយអភិបាលខេត្តព្រះវិហារ បញ្ជាក់ថា ៖ សភាពការណ៍ និងទំនាក់ទំនងតាមព្រំដែនជាមួយថៃ មានភាពប្រក្រតី។ ដំណើរការធម្មតា គ្មានអ្វីប្រែប្រួលឡើយ៕
...
ដោយ ៖ សិលា