តើកូរ៉េខាងជើងបានជួយអ្វីខ្លះ ក្នុងសង្គ្រាម រុស្ស៊ី អ៊ុយក្រែន កន្លងមក

ចែករំលែក៖

តាមការចេញផ្សាយដោយសារព័ត៌មាន CNN បានបញ្ជាក់ថា កូរ៉េខាងជើង បានផ្ដល់កងទ័ព ១៤០០០នាក់ មីស៊ីលបាលិស្ទីគ ១០០គ្រាប់ និងគ្រាប់រំសេវជាច្រើន និងគ្រាប់កាំភ្លើងធំរាប់លានគ្រាប់ ព្រមទាំងមីស៊ីលបាលិស្ទីគ ទៅជួយរុស្ស៉ីក្នុងសង្រ្គាម ប្រឆាំងអ៊ុយក្រែនកាលពីឆ្នាំ២០២៤។ ។

របាយការណ៍ខាងលើត្រូវបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះដោយក្រុមការងារតាមដានការអនុវត្តការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង ឬ Multilateral Sanctions Monitoring Team ហៅកាត់ថា MSMT។ MSMT ត្រូវបានបង្កើតឡើងដោយប្រទេសជាសមាជិកអង្គការសហប្រជាជាតិចំនួន១១ បន្ទាប់ពីក្រុមការងារពីមុនត្រូវបានរំសាយចោល ក្រោយរុស្ស៉ីបដិសេធផ្ដល់ការគាំទ្រ។ តាមរបាយការណ៍ដដែល កូរ៉េខាងជើងបានបញ្ជូនគ្រាប់កំាភ្លើងធំ និងគ្រាប់រំសេវជាង ៩លានគ្រាប់ កងទ័ព ១១០០០នាក់ កាលពីឆ្នាំ២០២៤ និងបូករួមទាំងកងទ័ព៣០០០នាក់បន្ថែមទៀត កាលពីប៉ុន្មានខែកន្លងទៅក្នុងឆ្នាំ២០២៥នេះ។ ទីក្រុងព្យុងយ៉ាងក៏បានផ្ដល់មីស៊ីលបាលិស្ទីកយ៉ាងហោច ១០០គ្រាប់ ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត និងកាំភ្លើងធំធុនធ្ងន់ជាដើម។
ជាថ្នូរត្រឡប់ទៅវិញ រុស្ស៉ីបានផ្ដល់ឱ្យកូរ៉េខាងជើងនូវអាវុធទំនើបៗ និងបច្ចេកវិទ្យា ក្នុងនោះរួមមានទាំងប្រព័ន្ធអាវុធការពារដែនអាកាស មីស៊ីលប្រឆាំងយន្ដហោះចម្បាំង ប្រព័ន្ធ electronic warfare និងប្រេង។ មិនតែប៉ុណ្ណោះ រុស្ស៉ីក៏បានផ្ដល់ទិន្នន័យផ្ដល់យោបល់ត្រឡប់ទៅវិញពាក់ព័ន្ធនឹងសមត្ថភាពមីស៊ីលបាលិស្ទីគកូរ៉េខាងជើងដែលត្រូវបានប្រើក្នុង សង្រ្គាមអ៊ុយក្រែនទៀតផង ដើម្បីអភិវឌ្ឍសមត្ថភាពមីស៊ីលបន្ថែម៕

...

រូបថត​: YONHAP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print