តើ PSG ឬក៏ Inter Milan នឹងឈ្នះវគ្គ​ផ្តាច់ព្រ័ត្រ UEFA Champions League?

ចែករំលែក៖

Paris Saint-Germain និង Inter Milan នឹងប៉ះគ្នានៅវគ្គផ្តាច់ព្រ័ត្រ UEFA Champions League នៅយប់ថ្ងៃសៅរ៍នៅកីឡាដ្ឋាន Allianz Arena ទឹកដីក្រុម Bayern Munichប្រទេសអាល្លឺម៉ង់។

ក្រុមPSGដឹកនាំដោយលោក Luis Enrique ចូលមកក្នុងការប្រកួតនេះ បន្ទាប់ពីបានគ្រងតំណែងជើងឯក Ligue 1 សម្រាប់រដូវកាលទី 4 ជាប់ៗគ្នា ខណៈដែលពួកគេបានឈានដល់វគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីបានផ្តួលក្រុម Brest, Liverpool, Aston Villa និង Arsenal  ដោយចាញ់តែម្តងគត់ក្នុងការប្រកួតទាំង 8 នោះ។

ចំណែកInter Milan ដឹកនាំដោយលោក Simone Inzaghi ត្រូវបានចំណាត់ថ្នាក់លេខ 2នៅSerie A  ខណៈពេលដែលពួកគេបានឈានទៅដល់វគ្គផ្តាច់ព្រ័ត្របន្ទាប់ពីទទួលជ័យជម្នះលើក្រុម Feyenoord, Bayern Munich និង Barcelona ។

ភាគីទាំងសងខាងមានការសម្រេចចិត្តធំៗដើម្បីរើសកីឡារជម្រើស១១នាក់ដំបូងក្នុងការដ៏សំខាន់មួយនេះ។

Paris Saint-Germain នឹង​ចូល​រួម​ប្រកួត​ក្នុង​ទីក្រុង Munich ជាមួយ​នឹង​ក្រុមឈុតធំពេញលេញរបស់ពួកគេពុំមានបញ្ហារបួសឡើយ។ លោកEnrique ត្រូវតែធ្វើការសម្រេចចិត្តលើតំបន់ប្រយុទ្ធរបស់គាត់ជាមួយ កីឡាករOusmane Dembele, Khvicha Kvaratskhelia, Bradley Barcola និង Desire Doue សុទ្ធតែជំរុញឱ្យចាប់ផ្តើមនៅជួរមុខទាំងបី។ជម្រើស១១នាក់ដំបូងរបស់Paris Saint-Germain អាចមាន: Donnarumma; Hakimi, Marquinhos, Pacho, Mendes; Vitinha, Neves, Ruiz; Doue, Dembele, Kvaratskhelia។

ចំណែកInter Milan ក៏មិនមានដំណឹងអាក្រក់ពីបញ្ហារបួសកីឡការសំខាន់ៗដែរដោយអាចចាប់ផ្តើមជម្រើស១១នាក់ដំបូងដូចជា : Sommer; Bisseck, Bastoni, Acerbi; Dumfries, Barella, Calhanoglu, Mkhitaryan, Dimarco; Martinez, Thuram ។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print