លោក ចិរ៉ាយុ អ្នកនាំពាក្យរដ្ឋាភិបាលថៃ ចេញមកបដិសេធថា គ្មានការបិទច្រកទ្វារព្រំដែនជាមួយកម្ពុជាណាមួយនោះឡើយ

ចែករំលែក៖

ទីក្រុងបាងកក ៖ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក ចិរ៉ាយុ ចេញមកបដិសេធថា គ្មានការបិទច្រកទ្វារព្រំដែនជាមួយកម្ពុជាណាមួយនោះឡើយ និងអំពាវនាវកុំឲ្យប្រជាជនជឿលើការចុះផ្សាយរបស់សារព័ត៌មាន។

លោកបានបញ្ជាក់ថា ៖ ទេសចរចេញចូលធម្មតា ហើយប្រជាជនប្រទេសទាំង២ដោះដូរទំនិញ និងរកស៊ីធម្មតា។

លោកចាត់ទុកថា ការផ្សាយរបស់សារព័ត៌មានមួយចំនួនជាការញុះញង់ ហើយសូមឲ្យប្រជាជនថៃជឿលើការបញ្ជាក់ផ្លូវការរបស់ក្រសួង។

ការចេញមកបញ្ជាក់ការពិតនេះ ដើម្បីឆ្លើយតបជាមួយការចុះផ្សាយរបស់សារព័ត៌មានមួយចំនួនថា ច្រកទ្វារព្រំដែនអន្តរជាតិចំនួន៦ និងប៉ុស្តិ៍ត្រួតពិនិត្យបណ្តោះអាសន្នចំនួន១០ជាមួយភាគីកម្ពុជា ត្រូវបានបិទជាបណ្តោះអាសន្ន។ 

ដោយឡែក អាជ្ញាធរកម្ពុជា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ បានច្រានចោលរបាយការណ៍របស់សារព័ត៌មានក្នុងស្រុកថៃ ដែលបានចុះផ្សាយពីគម្រោងបិទព្រំដែនរបស់ខ្លួនជាមួយកម្ពុជា។ បើតាមអាជ្ញាធរកម្ពុជា ច្រកព្រំដែនប្រទេសជិតខាងទាំងពីរនៅបន្តបើកធម្មតា នៅឡើយ។

ព្រឹកមុិញនេះ អភិបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ៖ សភាពការណ៍ និងទំនាក់ទំនងតាមព្រំដែនជាមួយថៃ មានភាពប្រក្រតី។ ដំណើរការធម្មតា គ្មានអ្វីប្រែប្រួលឡើយ។ ហើយអភិបាលខេត្តព្រះវិហារ បញ្ជាក់ថា ៖ សភាពការណ៍ និងទំនាក់ទំនងតាមព្រំដែនជាមួយថៃ មានភាពប្រក្រតី។ ដំណើរការធម្មតា គ្មានអ្វីប្រែប្រួលឡើយ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print