ម្តាយមិននៅ កូនប្រុសដុតផ្ទះឆេះអស់ ផ្អើលសមត្ថិកិច្ច និងអ្នកភូមិជួយពន្លត់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ផ្ទះឈើមួយខ្នង ត្រូវបានកូនប្រុសម្ចាស់ផ្ទះដុតឆេះអស់ទាំងទ្រព្យសម្បត្តិ គ្រាដែលម្តាយមិននៅ បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧និង ២០នាទីព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅផ្ទះលេខ២៦ ផ្លូវ១៩បេ ភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ខាត់ ហៀង ភេទស្រី អាយុ ៦០ឆ្នាំ ត្រូវជាម្តាយ រស់នៅផ្ទះកើតហេតុ ទំហំ៤ម៉ែត្រ x ៧ម៉ែត្រ សង់ពីឈើលើ ថ្មក្រោម រងខូចខាត អស់ទ្រព្យសម្បត្តិ ។ ចំណែកកូនប្រុស ឈ្មោះ គា សែ អាយុ៤៥ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។

តាមសមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ កូនប្រុសជនរងគ្រោះ ដុតផ្ទះម្តងហើយ តែត្រូវបានអ្នកស្រុកជួយពន្លត់ទាន់។ លុះនៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥នេះ ខណៈដែលម្តាយជាប់រវល់ចេញទៅក្រៅ ស្រាប់តែកូនប្រុស ដុតផ្ទះជាលើកទី២ បណ្តាលឱ្យឆាបឆេះសន្ធោសន្ធៅឡើង ផ្អើលអ្នកស្រុក អាជ្ញាធរ សមត្ថកិច្ច ចុះទៅអន្តរាគមន៍ ឃាត់ខ្លួនយកទៅអធិការដ្ឋានក្រុង រថយន្តពន្លត់ចំនួន៨គ្រឿង ចេញទៅបាញ់ទឹកពន្លត់ភ្លើង រហូតដល់វេលាម៉ោង៩និង២០នាទីព្រឹកថ្ងៃដដែលទើបភ្លើងរលត់ ។

គ្រោះអគ្គិភ័យខាងលើ ខូចខាតអស់ផ្ទះមួយខ្នង និងសម្ភារៈ រីឯជនបង្ក ត្រូវបានឃាត់ខ្លួននាំយកទៅអធិការដ្ឋានក្រុង កសាងសំណុំរឿងតាមនីតិវិធី ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print