ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល១៧:២០នាទី យោងតាម Account Facebook ឈ្មោះ PAGE KHMER KNOWLEDEGE បានបង្ហោះមានខ្លឹមសារថា៖ មានករណីជនសង្ស័យចំនួន០២នាក់ភេទប្រុស បានធ្វើសកម្មភាពលួច (បើកទ្វារកន្ទុយរ៉ឺម៉ក់លួចយកទឹកគោដោះចំនួន០២កេស) ស្ថិតនៅលើដងផ្លូវម៉ៅសេទុង ក្រុមទី៩ ភូមិ២ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល១៦:៤៦នាទី ។
ក្រោយពីបានទទួលព័ត៌មានពីការបង្ហោះ Account Facebook ខាងលើ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះបើកការស្រាវជ្រាវរហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ ឆេង សុងឡេង ហៅ អាខ្វេ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ឃាត់ខ្លួននៅចំណុចផ្លូវលេខ៣៣៦ ក្រុមទី២៨ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីអនុវត្តនីតិវិធី ចំណែកឯបក្ខពួកឈ្មោះ ជុក បានរត់គេចខ្លួនបាត់ ។
ជនសង្ស័យ:រួមមាន
១-ឈ្មោះ ឆេង សុងឡេង ហៅ អាខ្វេ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ។ (ឃាត់ខ្លួន) (មានសារធាតុញៀន) ។
២-ឈ្មោះ ជុក ភេទប្រុស អាយុប្រហែល៣៣ឆ្នាំ ជនជាតិខ្មែរ ជាបក្សពួកធ្វើសកម្មភាព (គេចខ្លួនបាត់) ។
វត្ថុតាងចាប់យកមាន: ទឹកដោះគោម៉ាក SO NATURAL ចំនួន១៤ប្រអប់ និងទឹកដោះគោម៉ាក ORANIC OAT BEVERAGE ចំនួន០១ កំនិងកូនកន្ត្រៃដងពណ៌បៃតងចំនួន០១ (ចាប់យកពីឈ្មោះ ឆេង សុងឡេង ហៅ អាខ្វេ) ។
ជនរងគ្រោះ (ជាម្ចាស់រ៉ឺម៉កកង់បីកំពុងធ្វើការស្រាវជ្រាវដើម្បីមកដាក់ពាក្យបណ្ដឹងអនុវត្តតាមនីតិវិធី) ។
បច្ចុប្បន្ន: ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរកសាងសុំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ៕ដោយ ៖ ភារ៉ា ដង្កោ