ក្លឹបAl-Hilalឱ្យពេលBruno Fernandesមួយសប្តាហ៍ដើម្បីសម្រេចចិត្តទៅកើបលុយនៅអារ៉ាប៊ីសាអូឌីត

ចែករំលែក៖

ក្លឹបបាល់ទាត់ Al-Hilal បានផ្តល់ពេលឱ្យ Bruno Fernandes មួយសប្តាហ៍ដើម្បីធ្វើការសម្រេចចិត្តលើការចាកចេញពី Manchester United ទៅលេងនៅ Saudi Pro League មុនពេលពួកគេដើរចេញពីកិច្ចព្រមព្រៀង។

ក្លឹបនៅទីក្រុងក្លឹប Riyadhរបស់ប្រទេសអារ៉ាប៊ីសាអូឌីតត្រូវបានគេជឿជាក់ថាហានផ្តល់ប្រាក់២០០លានផោនសម្រាប់កិច្ចសន្យាបីឆ្នាំឱ្យខ្សែបម្រើប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់Fernandes។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ភ្នាក់ងាររបស់Fernandesដែលជាប្រធានក្រុម Man United លោក Miguel Pinho បានចំណាយពេលបីថ្ងៃនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតក្នុងសប្តាហ៍នេះ។

ក្លឹប​អារ៉ាប៊ីសាអូឌីត​ត្រូវ​បាន​គេ​និយាយ​ថា​មាន​ការ​អត់​ធ្មត់​ហើយ​ចង់​បាន​កីឡាករ​សំខាន់ម្នាក់សម្រាប់ លេងពានរង្វាន់ Club World Cup នៅ​ខែ​ក្រោយ ប៉ុន្តែពួកគេមិនមានពេលច្រើនដើម្បីរងចាំចុះឈ្មោះកីឡាករថ្មីនោះឱ្យទាន់កម្មវិធីប្រកួតទេ។

ប្រសិនបើFernandesយល់ព្រមនឹងលក្ខខណ្ឌដែលត្រូវបានផ្តល់ជូននោះ ក្លឹបបានត្រៀមខ្លួនរួចរាល់ហើយក្នុងការចេញឯកសារលើកិច្ចសន្យាដែលមានតម្លៃប្រហែល 65 លានផោនក្នុងមួយរដូវកាល។

ប្រភពរបស់ United បាននិយាយសារជាថ្មីថា ពួកគេមិនចង់លក់កីឡាករល្អបំផុតរបស់ពួកគេទេ ប៉ុន្តែក្លឹបស្ថិតនៅក្រោមសម្ពាធផ្នែកហិរញ្ញវត្ថុកាន់តែខ្លាំង បន្ទាប់ពីចាញ់ Tottenham ក្នុងវគ្គផ្តាច់ព្រ័ត្រ Europa League កាលពីថ្ងៃពុធ បានធ្វើឱ្យពួកគេខាតបង់ប្រាក់ចំណូល 100 លានផោនក្នុងក្របខ័ណ្ឌ Champions League ។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print