សម្តេចតេជោ ហ៊ុន សែន បង្ហាញពីទិដ្ឋភាព កម្ពុជា ពីអតីតកាល និង កម្ពុជាបច្ចុប្បន្ន(មានវីដេអូ)

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវទិដ្ឋភាពតាមរយៈវីដេអូ ដោយសម្តេចបានបញ្ជាក់ថា ៖ កម្ពុជា ពីអតីតកាល និង កម្ពុជាបច្ចុប្បន្នថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ ពួកគេបានបណ្ដេញមនុស្សទាំងអស់ចេញពីទីក្រុងឱ្យទៅរស់នៅទីជនបទ។ ក្នុងគ្រាដ៏ច្របូកច្របល់នោះ ប្រជាពលរដ្ឋខ្មែរ និងជនបរទេស សរុប ១.៣០០នាក់ នាំគ្នាសម្រុកចូលទៅជ្រកក្នុងស្ថានទូតបារាំង ប្រចាំនៅទីក្រុងភ្នំពេញ។ ប៉ុន្តែ ក្រោមសម្ពាធរបស់ខ្មែរក្រហម ស្ថានទូតបារាំងបានបង្ខំឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ចាកចេញពីស្ថានទូតរបស់ខ្លួន។ ក្នុងចំណោមអ្នកចូលទៅជ្រកកោនទាំងនោះ ក៏មានមន្ត្រីជាន់ខ្ពស់នៃរបប លន់ នល់ ជាច្រើនរូបផង ដែលក្រោយមក ពួកគេត្រូវបានខ្មែរក្រហមយកទៅសម្លាប់ ទ្រង់ ស៊ីសុវត្ថិ សិរិមតៈ ដែលត្រូវជាបងប្អូនជីដូនមួយរបស់ព្រះបរមរតនកោដិ សម្ដេច ព្រះនរោត្ដម សីហនុ រួមជាមួយអតីតមន្ត្រីនៃរបបសាធារណរដ្ឋខ្មែរដទៃទៀត ក្រោយចាកចេញពីស្ថានទូតបារាំង ក៏ត្រូវបានខ្មែរក្រហមយកទៅប្រហារជីវិតនៅថ្ងៃទី២១ មេសា នៅក្នុងកីឡាមណ្ឌល (Cercle Sportif) ដែលទីតាំងនោះ បច្ចុប្បន្នគឺជាស្ថានទូតសហរដ្ឋអាមេរិក នៅក្បែរវត្តភ្នំ។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សូមអរគុណសន្តិភាព! សូមអរគុណមគ្គុទ្ទេសក៍ឯកនយោបាយឈ្នះ! ឈ្នះ! សម្តេចតេជោ ហ៊ុនសែន ៕

...

 

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print