កីឡាករវ័យជំទង់ Desire Doue ស៊ុតបញ្ចូលទីបានពីរគ្រាប់ដើម្បីជំរុញ Paris St Germain ឱ្យឈ្នះពានអឺរ៉ុបលើកដំបូងរបស់ពួកគេជាមួយនឹងជ័យជម្នះ 5-0 លើក្រុម Inter Milan កាលពីថ្ងៃសៅរ៍ (ថ្ងៃទី 31 ឧសភា) ដែលជាការឈ្នះដ៏ធំបំផុតនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតពានរង្វាន់ Champions League។
បន្ទាប់ពីចាញ់ Bayern Munich វគ្គផ្តាច់ព្រ័ត្រឆ្នាំ 2020 ក្រុម PSG ដឹកនាំដោយ Luis Enrique ដែលធ្លាក់ចេញក្នុងដំណាក់កាលLeague Stageក្នុងទំរង់ថ្មីរបស់Champions League ដោយត្រូវប្រកួត Play-off តែទីបំផុតពួកបានយកពានរង្វាន់ដែលម្ចាស់ក្លឹបសញ្ជាតិកាតារបស់ពួកគេចង់បានចាប់តាំងពីបានកាន់កាប់ក្លឹបនៅរដ្ឋធានីបារាំងក្នុងឆ្នាំ 2011មកម្លេះ ។
ក្រុមតារាវ័យក្មេងរបស់ PSG សម្រេចបាននូវអ្វីដែល Lionel Messi, Neymar និង Kylian Mbappe មិនអាចធ្វើបាន ខណៈដែលពួកគេបានក្លាយជាក្រុមទីពីររបស់បារាំងដែលបានឈ្នះពានរង្វាន់បន្ទាប់ពី Olympique de Marseille ក្នុងឆ្នាំ 1993 ។
Luis Enrique បានក្លាយជាអ្នកចាត់ការទីពីរបន្ទាប់ពីអតីតមិត្តរួមក្រុម Barcelona របស់គាត់គឺ Pep Guardiola ដែលបានឈ្នះពានរង្វាន់បីនៃ League, Cup និង Champions League ក្នុងមួយរដូវកាល បានចំនួនពីរដង ដោយទាំងឈ្នះលើកទីមួយជាមួយ Barca និងលើកទីពីរជាមួយPSG។