Real Madridជាប់ជាក្រុមបាល់ទាត់ដែលមានតម្លៃបំផុត ក្នុងរយៈពេលបួនឆ្នាំជាប់គ្នា

ចែករំលែក៖

ទស្សនាវដ្តីពាណិជ្ជកម្ម Forbes បានផ្សាយថា ក្រុម Real Madrid របស់ LaLiga បានឈរនៅលើកំពូលតារាងនៃក្រុមបាល់ទាត់ដែលមានតម្លៃបំផុតនៅលើពិភពលោកសម្រាប់ឆ្នាំទី 4 ជាប់ៗគ្នាជាមួយនឹងតម្លៃ 6.75 ពាន់លានដុល្លារ។

 

ទស្សនាវដ្ដីបានបន្ថែមថា Real បានក្លាយជាក្លឹបបាល់ទាត់ដំបូងគេដែលរកចំណូលបានមួយពាន់លានដុល្លារក្នុងមួយឆ្នាំ បន្ទាប់ពីពួកគេបានប្រកាសប្រាក់ចំណូលចំនួន 1.13 ពាន់លានដុល្លារសម្រាប់រដូវកាល 2023-24

Manchester United របស់អង់គ្លេសស្ថិតនៅលំដាប់ទី 2 ក្នុងបញ្ជីរបស់ Forbes ជាមួយនឹងតម្លៃ 6.6 ពាន់លានដុល្លារ បន្ទាប់ពីរកបាន 834 លានដុល្លារក្នុងរដូវកាល 2023-24 បើទោះបីជានៅក្នុងយុទ្ធនាការអង់គ្លេស Premier Leagueពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី 8 ក៏ដោយ។ គូប្រជែងនៅ LaLiga របស់ Real គឺ Barcelona ឈរនៅលេខរៀងទី 3 ដែលមានតម្លៃ 5.65 ពាន់លានដុល្លារ ខណៈដែល Liverpool និង Manchester City ស្ថិតនៅលេខ 4 និងទី 5 ។

Bayern Munich លេខ6 និង Paris St Germainលេខ7 ។

...

 

ក្រុមបាល់ទាត់ដែលមានតម្លៃបំផុតទាំង 30ក្រុម មានតម្លៃជាង 72 ពាន់លានដុល្លារ ឬជាមធ្យម 2.4 ពាន់លានដុល្លារ កើនឡើង 5% ពីកំណត់ត្រាឆ្នាំ 2024 ចំនួន 2.26 ពាន់លានដុល្លារ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print