លោកJohn Heitinga បានចាកចេញពីតួនាទីរបស់គាត់ជាជំនួយការរបស់ Liverpool ដើម្បីត្រលប់ទៅក្លឹប Ajax របស់ហូឡង់ក្នុងនាមជាគ្រូបង្វឹករបស់ពួកគេវិញ។
អតីតខ្សែការពារសញ្ជាតិហូឡង់រូបនេះបានបង្ហាញខ្លួនច្រើនជាង 200 ដងសម្រាប់ក្រុម Ajax មុនពេលមានតួនាទីជាគ្រូបង្វឹកក្រុមបម្រុង និងជាគ្រូបង្វឹកបណ្ដោះអាសន្ន។
គ្រូបង្វឹក
វ័យ 41 ឆ្នាំរូបនេះបានចូលរួមជាមួយក្លឹបម្តងទៀតក្នុងកិច្ចសន្យារយៈពេល 2 ឆ្នាំ ហើយនឹងមានជំនួយការពីលោកMarcel Keizer ដែលចេញពីសាលា Ajax មួយផ្សេងទៀត។Heitinga មកស្នងតំណែងពីលោក Francesco Farioli ដែលបានចាកចេញពី Ajax កាលពីសប្តាហ៍មុនដោយគាត់បានដឹកនាំ
មាន 9 ពិន្ទុដាច់នៅលើកំពូលារាងនៃ Eredivisie ប៉ុន្តែបានបញ្ចប់ដោយពិន្ទុតាមពីក្រោយក្រុមជើងឯក PSV Eindhoven ទៅវិញដែលនេះជាការខកចិត្តយ៉ាងខ្លាំសម្រាប់គាត់។
នោះមានន័យថាជារដូវកាលទីបីជាប់ៗគ្នាដោយគ្មានពានរង្វាន់សម្រាប់ Ajax ដែលបានឈ្នះជើងឯកហូឡង់ចំនួន 36 ដង។
Ajax បានឈ្នះ 14 ប្រកួតក្នុងចំណោម 22 ប្រកួតក្រោមការដឹកនាំរបស់លោក Heitinga ដែលគ្រប់គ្រងនៅចុងបញ្ចប់នៃរដូវកាល 2022-23 ដោយទទួលចំណាត់ថ្នាក់លេខ 3 នៅ Eredivisie ។
បន្ទាប់មក Heitinga បានចំណាយពេល 2023-24 ជាគ្រូបង្វឹកក្រុមទី 1 របស់ West Ham ក្រោមការដឹកនាំរបស់លោក David Moyes មុនពេលចូលរួមជាមួយលោក Arne Slot នៅ Liverpool កាលពីរដូវក្តៅមុន ហើយពួកគេបានជួយក្រុមហង្សក្រហមឈ្នះពានរង្វាន់ Premier League ជាលើកទីពីររបស់ពួកគេក្នុងការដឹកនាំរដូវកាលដំបូងរបស់ Slot ។