សម្តេចធិបតី ៖ បច្ចុប្បន្នកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ ប្រព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ និងមានការអភិវឌ្ឍលើគ្រប់វិស័យ

ចែករំលែក៖

ភ្នំពេញ ៖ បច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ ប្រព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ សមិទ្ធផលនេះបានផ្លាស់ប្តូរកម្ពុជាពីប្រទេសដែលមាន ចំណូលទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបនៅក្នុងឆ្នាំ២០១៥ ហើយក៏បាននាំឱ្យកម្ពុជាខិតកាន់តែ ជិតទៅសម្រេចចក្ខុវិស័យប្រែក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅក្នុងឆ្នាំ២០៣០ និងជាប្រទេស ដែលមានចំណូលខ្ពស់នៅក្នុងឆ្នាំ២០៥០។ កំណើនដ៏លឿននេះគឺជាការរួមចំណែកពីវឌ្ឍនភាពនៃគ្រប់វិស័យទាំងអស់។ អំពើហិង្សាលើកុមារគឺជាបញ្ហាដែលប៉ះពាល់ដល់សិទ្ធិ សុវត្ថិភាព និងអនាគតរបស់ពួកគេ។ ការថែរក្សានិងការពារ សុវត្ថិភាពកុមារគឺជាកាតព្វកិច្ចរួមគ្នារបស់យើងទាំងអស់គ្នា។ ទោះបីជាយើងបានបោះជំហានទៅមុខនៅលើផ្លូវដ៏ត្រឹមត្រូវ យ៉ាងឆាប់រហ័សក៏ដោយ ក៏អំពើហិង្សាលើកុមារនៅតែបន្តកើតមានគួរឱ្យកត់សម្គាល់។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកបែបនេះ ក្នុងឱកាសខួបលើកទី៧៦ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៤ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥នេ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ៖ កុមារកម្ពុជាជាច្រើន បាននិង កំពុងប្រឈមនឹងអំពើហិង្សាជាប្រចាំ ដូចជាអំពើហិង្សាផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ និងការមិនអើពើ។ អំពើទាំងអស់នេះ មិនត្រឹមតែបំផ្លាញសេចក្តីសុខរបស់កុមារប៉ុណ្ណោះទេ វាអាចប៉ះពាល់ដល់អនាគត សេដ្ឋកិច្ច និងធនធានមនុស្សនៅ កម្ពុជាផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តថា ៖ ដោយមើលឃើញអំពីបញ្ហាប្រឈមនិងផលប៉ះពាល់ទាំងអស់នេះ កម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពី សិទ្ធិកុមារ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩២ និងពិធីសារបន្ថែមនៃអនុសញ្ញាស្តីពីសិទ្ធិកុមារ ព្រមទាំងលិខិតូបករណ៍ អន្តរជាតិមួយចំនួនទៀត រួមមាន អនុសញ្ញាលេខ១៣៨ ស្តីពីការកម្រិតអាយុអប្បបរមាសម្រាប់ការចូលធ្វើការងារ នៅឆ្នាំ១៩៩៩ ពិធីសារបន្ថែមស្តីពីការជួញដូរកុមារ ការធ្វើពេស្យាកម្មកុមារ និងរូបភាពអាសអាភាសកុមារនៅឆ្នាំ២០០២ ពិធីសារបន្ថែមស្តីពីការចូលរួមរបស់កុមារនៅក្នុងជម្លោះប្រដាប់អាវុធនៅឆ្នាំ២០០៤ អនុសញ្ញារបស់អង្គការសហប្រជាជាតិ ខាងការងារលេខ១៨២ ស្តីពីការហាមប្រាម និងសកម្មភាពបន្ទាន់សម្រាប់ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុត នៃពលកម្ម កុមារនៅឆ្នាំ២០០៥ និងអនុសញ្ញាក្រុងឡាអេស្តីពីការការពារកុមារនិងសហប្រតិបត្តិការទាក់ទងនឹងសុំកូនអន្តរប្រទេស នៅឆ្នាំ២០០៧។ លើសពីនេះទៀត ក្នុងបរិបទជាសាកល រាជរដ្ឋាភិបាលបានចូលជារដ្ឋភាគីហត្ថលេខីនៃសេចក្តីថ្លែងការណ៍ វីប្រូធិក (WePROTEC) នៅទីក្រុងអាប៊ុយដាប៊ី ក្នុងឆ្នាំ២០១៥ ពាក់ព័ន្ធនឹងសកម្មភាពទប់ស្កាត់ការកេងប្រវញ្ចនិង ការរំលោភបំពានផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ និងបានចូលរួមអនុម័តលើសេចក្តីថ្លែងការណ៍អំពាវនាវឱ្យរដ្ឋ ជាសមាជិកអាស៊ានទាំងអស់ ប្រើប្រាស់បទដ្ឋានកម្រិតខ្ពស់ដើម្បីការពារកុមារទាំងអស់នៅក្នុងអាស៊ានពីការកេងប្រវញ្ច និងការរំលោភបំពានផ្លូវភេទតាមប្រព័ន្ធអនឡាញក្នុងកិច្ចប្រជុំកំពូលអាស៊ាន កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ និងបាន ចូលជាសមាជិកនៃប្រទេសភាពជាដៃគូសកល ដើម្បីលុបបាត់អំពើហិង្សាលើកុមារ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថា ៖ ដើម្បីបង្ការ ទប់ស្កាត់ ការពារ និងឆ្លើយតបចំពោះបញ្ហាប្រឈមនិងហានិភ័យនានាចំពោះកុមារ រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ ឆ្នាំ២០១៩-២០២៩ និងបានរៀបចំផែនការ អនុវត្តជាពីរដំណាក់កាល ដែលបច្ចុប្បន្នយើងកំពុងអនុវត្តផែនការដំណាក់កាលទី១ ស្តីពីប្រព័ន្ធកិច្ចការពារកុមារ ឆ្នាំ២០១៩-២០២៥។ ផែនការសកម្មភាពជាតិស្តីពីការកាត់បន្ថយពលកម្មកុមារ និងការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុត នៃពលកម្មកុមារ ឆ្នាំ២០១៦-២០២៥ គឺជាត្រីវិស័យតម្រង់ទិសដើម្បីលើកកម្ពស់ការយល់ដឹងឱ្យកាន់តែប្រសើរចំពោះ បញ្ហាពលកម្មកុមារនៅប្រទេសកម្ពុជា និងផ្តល់ជាកម្លាំងចលករជំរុញដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីសម្រេចឱ្យបាន គោលដៅអភិវឌ្ឍសកលប្រកបដោយចីរភាព ឆ្នាំ២០១៥-២០៣០ ដែលកំណត់បញ្ចប់គ្រប់ទម្រង់នៃពលកម្មកុមារ នៅឆ្នាំ២០២៥។ កន្លងមក ក្រសួង ស្ថាប័នពាក់ព័ន្ធបានអនុវត្តផែនការសកម្មភាពដើម្បីបង្ការទប់ស្កាត់និងឆ្លើយតប ចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០១៧-២០២១ ដែលទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។ បច្ចុប្បន្ននេះ ក្រុមប្រឹក្សាជាតិ កម្ពុជាដើម្បីកុមារបាននិងកំពុងរៀបចំសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការបង្ការទប់ស្កាត់និងឆ្លើយតបអំពើ ហិង្សាលើកុមារ ឆ្នាំ២០២៥-២០៣០។ ការបញ្ឈប់អំពើហិង្សាលើកុមារ មិនមែនជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាលតែឯង នោះទេ គឺត្រូវការការចូលរួមពីគ្រួសារ អង្គការមិនមែនរដ្ឋាភិបាល សហគមន៍ និងសង្គមជាតិទាំងមូល។ ទន្ទឹមនឹងនោះដែរ ឪពុកម្តាយ អាណាព្យាបាល អ្នកមើលថែទាំកុមារ ត្រូវយល់ដឹងអំពីសិទ្ធិកុមារ និងវិធីសាស្ត្រចិញ្ចឹមកូនបែបវិជ្ជមាន ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print