ភ្នំពេញ៖ នៅថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០២៥ នេះ រដ្ឋសភា និងព្រឹទ្ធសភា បានបើកសមាជជាលើកដំបូងជជែកលើបញ្ហាចំនួន៣រួមមាន៖
-ប្រព័ន្ធ គាំពារសង្គម,
-សេដ្ឋកិច្ចក្រៅប្រព័ន្ធ
-និង កសិកម្ម។
សូមបញ្ជាក់ថា ៖ សមាជរដ្ឋសភា និងព្រឹទ្ធសភា ដឹកនាំដោយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា និង រាជរដ្ឋាភិបាល ចំនួន១៧៩រូប។
សមាជរដ្ឋសភា និងព្រឹទ្ធសភា បានលើកមកជជែករួមមានប្រព័ន្ធ គាំពារសង្គម, សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកសិកម្ម គឺជាកម្មវិធីនយោបាយ អាទិភាព ដែលរាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ចេញ និង យកចិត្តទុកដាក់ខ្ពស់ ដើម្បីលើកកម្ពស់ការការរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។
ជាសមាជដែលរៀបចំឡើងដោយមានការស្នើសុំពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សម្ដេចធិបតី លើកឡើងថា ៖ រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលបន្តវេន បានដាក់ចេញគោលនយោបាយ ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមជាអាទិភាពមួយ សំដៅលើកម្ពស់សុខមាភាពសង្គម និងសេដ្ឋកិច្ច ។
ក្នុងកាលៈទេសៈកម្ពុជាកំពុងប្រឈមមុខបញ្ហាព្រំដែនជាមួយថៃនេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ សូមកុំធ្វើសកម្មភាពណានាំឱ្យប៉ះពាល់ដល់ទឹកចិត្តកម្ពុជា ទឹកចិត្តកងទ័ពជួរមុខ ខណៈពេលនេះ គឺជាពេលរួបរួមគ្នា សាមគ្គីគ្នា ដើម្បីការពារជាតិ ការពារទឹកដី មិនមែនជាពេលកេងចំណេញនយោបាយនោះទេ ៕
ដោយ ៖ សិលា