ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមនៅកន្លែងកើតហេតុ ខណៈបេីកបរប៉ះជាមួយរថយន្តមួយគ្រឿងបណ្តាលដួល ហើយត្រូវរថយន្តមួយគ្រឿងទៀតជាន់ហ្រ្វាំងមិនជាប់ជ្រុលបុកម៉ូតូកិនជនរងគ្រោះបណ្តាលឲ្យខ្លួនដាច់ជាពីរស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង 3នឹង៤០នាទីរសៀលថ្ងៃទី០១ខែមិថុនា ឆ្នាំ២០២៥នៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ ទល់មុខ មន្ទីរពេទ្យជាតិ តេជោសន្តិភាព ស្ថិតនៅសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងសព ឈ្មោះកេន ឌី អាយុ១៨មុខរបរកម្មករសំណង់ស្នាក់នៅការដ្ឋានសំណង់ ស្ថិតនៅសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មានស្រុកកំណើតនៅ ភូមិរវាំងជំ ឃុំរោងដំរី ស្រុកបាភ្នំខេត្តព្រៃវែង ។
ប្រភពពត៌មានពីកន្លែងកើតហេតុបាននិយាយប្រាប់ថានៅមុនពេលកេីតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក ធូដេពណ៌ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខ ភ្នំពេញ1FN-6767ធ្វើដំណើរតាមបណ្ដោយ មហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីលិចទៅកេីត ហេីយក៏បានប៉ះជាមួយរថយន្តមួយគ្រឿង មិនចាំម៉ាកបណ្តាលឲ្យដួល ហេីយត្រូវរថយន្តកុងតឺន័រម៉ាកហុីយ៉ាន់ដាយពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ3C-0094ដែលបេីកពីក្រោយជាន់ហ្រ្វាំងមិនជាប់ក៏ជ្រុលបុកកិនជនរងគ្រោះចំពាក់កណ្តាលបណ្តាលឲ្យដាច់ខ្លួនជាពីរស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ប្រភពពត៌មានពីកន្លែងកើតហេតុបានបន្តទៀតថា ខណៈគ្រោះថ្នាក់ភ្លាមៗ រថយន្តដែលប៉ះជាមួយម៉ូតូជនរងគ្រោះ ដំបូងបានបេីកគេចខ្លួនបាត់ ចំណែកអ្នកបេីកបរ រថយន្តដែលបេីកកិនជនរងគ្រោះដោយថាខ្លួនមិនខុស មិនព្រមរត់ ត្រូវបានកំលាំងសមត្ថកិច្ចនគរបាលឃាត់ខ្លួន ប្រគល់ទៅផ្នែកជំនាញផងដែរ ។
បន្ទាប់ពីកេីតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍បានទាក់ទងទៅសមត្ថកិច្ចជំនាញនៃការរិយាល័យចរាចរណ៍ផ្លូវគោករាជធានីចុះមកវាស់វែងនឹងយកម៉ូតូជនរងគ្រោះព្រមទាំងរថយន្តទៅរក្សាទុកដេីម្បីរងចាំការដោះស្រាយនៅពេលក្រោយ ចំណែកសពត្រូវបានកំលាំងសមត្ថកិច្ចនគរបាលជំនាញធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ជ្រោយពេជ្រ