ហេតុអ្វីកម្ពុជាត្រូវលើកយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)?

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា បើទោះបីជាភាគីថៃ ព្រមឬមិនព្រមក៏ដោយ ក៏កម្ពុជា នៅតែលើកយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដដែល ដើម្បីកុំឱ្យក្រុមជ្រុលនិយមនៃប្រទេសទាំងពីរនៅតែយកបញ្ហានេះមកញុះញង់បន្តទៀត។

 

ក្នុងឱកាសឡើងថ្លែងបទអន្តរាគមន៍ក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការលើកបញ្ហាព្រំដែនទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺដើម្បីពន្លត់បញ្ហា ជាជាងអង្គុយបក់ផ្សែង ដោយសារតែភាពមិនច្បាស់លាស់នៃបញ្ហាព្រំដែនដែលបន្សល់ទុកកាលពីអតីតកាល។

 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញសេចក្តីសង្ឃឹមថា ភាគីថៃនឹងគាំទ្រឆន្ទៈរបស់ប្រទេសកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែន ដោយស្មារតីសុចរិតភាពពិតប្រាកដដើម្បីធានាផលប្រយោជន៍របស់ប្រទេសជាតិ។

សម្តេចធិបតី កាលពីម្សិលមុិញថ្លែងថា ៖ ដូចខ្ញុំបានបញ្ជាក់រួចហើយ កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈការប្រើប្រាស់យន្តការបច្ចេកទេស និងច្បាប់អន្តរជាតិ ជាគោល។ ក្នុងន័យនេះខ្ញុំបានបញ្ជាឲ្យគណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា ÷

 

១. រៀបចំការប្រជុំជាបន្ទាន់ជាមួយគណៈកម្មការព្រំដែនចម្រុះ(JBC) ជាមួយភាគីថៃ ដើម្បីបន្តការងារវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ។

 

២. ត្រៀមដាក់ចូលក្នុងរបៀបវារៈសម្រាប់កិច្ចប្រជុំJBC ពាក់ព័ន្ធនឹងការយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) តែម្ដងដើម្បីពន្លត់ភ្លើងដែលកំពុងឆេះជុំវិញបញ្ហានេះ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print