ភ្នំពេញ ៖ កម្ពុជានឹងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) រឿងប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និងមុំបី ដើម្បីបញ្ចប់បញ្ហាព្រំដែនជាមួយថៃ ជាងអង្គុយបក់ផ្សែង! នេះជាការប្រកាសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងសមាជលើកដំបូងរវាងព្រឹទ្ធសភា និងរដ្ឋសភា នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥នេះ។
ប្រជាពលរដ្ឋបានលើកថា ៖ ខ្ញុំជាប្រជាពលរដ្ឋខ្មែរម្នាក់ នឹងជនរួមជាតិក្នុង និងក្រៅប្រទេស សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះជំហរ និងយន្តការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃរបស់មេដឹកនាំកម្ពុជា។
សម្ដេចធិបតី លើកថា ៖ រាជរដ្ឋាភិបាលដាក់បានរៀបចំបទដ្ឋានគតិយុត្ត ផែនទីបង្ហាញផ្លូវគោលការណ៍សៀវភៅណែនាំគាំពារសង្គមសំខាន់ៗ តាមឌីជីថលសម្រាប់យុទ្ធនាការអនុវត្តកម្មវិធីជាតិជំនួយសង្គម របបសន្តិសុខសង្គម និងប្រព័ន្ធគាំពារសង្គម ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ផងដែរថា ៖ រាជរដ្ឋាភិបាលនិតិកាលទី ៧ នៃរដ្ឋសភាបានរៀបចំកម្មវិធី៦ឧបត្ថម្ភជួយស្ត្រីមានផ្ទៃពោះ កម្មវិធីជាតិជំនួយសង្គម ផ្ដល់អាហារតាមសាលារៀន កម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ ១លាន ៥ សែននាក់។
សម្តេចថា ៖ កម្មវិធីឧបត្ថម្ភដល់ប្រជាពលរដ្ឋផ្លាស់ប្ដូរទីលំនៅក្រុងរន្ធតាឯក មូលនិធិសមធម៌ សុខាភិបាល កម្មវិធីឧបត្ថម្ភសាច់ប្រាក់ស្ត្រី និងកុមារ ដើម្បីជួយលើកកម្ពស់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ៕
ដោយ ៖ សិលា