ខេត្តបន្ទាយមានជ័យ ៖ ស្រូវស្រែរបស់ប្រជាពលរដ្ឋនៅឃុំចំនួន៣ក្នុងស្រុកថ្មពួកខេត្តឧត្តរមានជ័យបានរងការជន់លិចដោយសារជំនន់ទឹកភ្លៀងធ្លាក់ កាលពីប៉ុន្មានថ្ងៃជាប់ៗគ្នានេះ។ ជំនន់ទឹកភ្លៀងធ្លាក់ពពីតាមព្រំដែន បានបណ្តាលឱ្យប៉ះពាល់៣ឃុំ ជន់លិចស្រូវប្រជាកសិករជាច្រើនហិកតារហូតដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥នៅស្រុកថ្មពួក។
លោក គឹម នី មេឃុំគំរូបានប្រាប់ថា ទឹកជំនន់ដែលធ្លាក់ពីព្រំដែនដែលជាជំនន់ទឹកភ្លៀងបានជន់លិចនិងប៉ះ ពាល់ស្រូវប្រជាកសិករជាច្រើនហិកតា រយៈពេល៣ទៅ៤ថ្ងៃមកហើយ នៅពេលមានភ្លៀងធ្លាក់ជាច្រើនមេរហូតពេលនេះទឹកបានស្រកក្នុងកម្រិតតិចបំផុតបើសិនជាទឹកភ្លៀងនៅបន្តធ្លាក់អាចប៉ះពាល់ខូចខាតធ្ងន់ធ្ងរជាងនេះ។ រហូតមកដល់ពេលនេះ មិនមែនភ្លៀងទៀតទេ បើមានភ្លៀងទៀតនោះស្រូវស្រែត្រូវប្រឈមនឹងហានិភ័យ។
លោក នៃ ពៅ មេឃុំគោករមៀតបានបញ្ជាក់ថា នៅក្នុងមូលដ្ឋានរបស់លោក មាន៣ទៅ៤ភូមិដែលស្រូវប្រជាកសិករត្រូវបានលិចទឹកប្រមាណ២០ទៅ៣០ហិកតាដែលលិច២ទៅ៣ថ្ងៃមកហើយដោយជំនន់ទឹកភ្លៀងនិងទឹកហូរពីព្រំដែនបង្កអោយមានការលិចលង់នៅតំបន់ទំនាប បើសិនជាគ្មានភ្លៀងបន្តអាចរយៈពេល៣ថ្ងៃអាចស្រកអស់ព្រោះពេលនេះនៅបន្តមានភ្លៀងធ្លាក់រាល់ថ្ងៃ ។
លោក លីវ សុគុណ មេឃុំថ្មពួកបានបញ្ជាក់ថា ឃុំថ្មពួកទើបប៉ះពាល់ដំណាំកសិកម្មតិចតួចព្រោះជំនន់ទឹកភ្លៀងទើបស្រុងពីផ្នែកខាងលើមានឃុំគោករមៀត ឃុំគំរូ ធ្លាក់មកផ្នែកខាងក្រោមតែមិនទាន់ធ្ងន់ធ្ងរនៅឡើយទេ ពេលនេះមន្ត្រីជំនាញកំពុងបើកប្រព័ន្ធទឹកដើម្បីរំដោះទៅផ្នែកខាងក្រោមកុំអឲ្យប៉ះពាល់ដល់ដំណាំប្រជាកសិករធ្ងន់ធ្ងរ ៕