សម្តេចតេជោ ហ៊ុន សែន ស្របតាមលោក ខៀវ កាញារីទ្ធ ដោយ ឱ្យសមាជិកសមាជ ព្រឹទ្អសភា-ព្រឹទ្ធសភា កាត់បន្ថយការនិយាយវែងអន្លាយ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានយល់ស្របតាមលោក ខៀវ កាញារីទ្ធ ដោយ ឱ្យសមាជិកសមាជ ព្រឹទ្អសភា-ព្រឹទ្ធសភា កាត់បន្ថយការនិយាយវែងអន្លាយ ដោយនិយាយគោរពច្រើនពេក ។ សម្តេចថ្លែងបែបនេះខណៈ សមាជរដ្ឋសភា និងព្រឹទ្ធសភា ដឹកនាំដោយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា និង រាជរដ្ឋាភិបាល ចំនួន១៧៩រូប។ ក្នុងនោះសម្ដេចតេជោ ហ៊ុន សែន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជ រដ្ឋសភា និងព្រឹទ្ធសភា បានស្នើអង្គសាមាជធ្វើសេចក្ដីថ្លែងការណ៍ គាំទ្ររាជរដ្ឋាភិបាលចំពោះការប្ដឹងបញ្ហាព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទតាមាន់ធំ, តាមាន់តូច, តាក្របី និងតំបន់មុំបីទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) កាត់ក្ដីតែម្ដង។

សម្ដេចតេជោ ហ៊ុន សែន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជ រដ្ឋសភា និងព្រឹទ្ធសភា បានប្រកាសថា កម្ពុជានឹងគោរពតាមការសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ចំពោះការកាត់ក្ដីលើបញ្ហាព្រំដែនកម្ពុជា-ថៃ ។

 

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បញ្ជាក់យ៉ាងច្បាស់ថា ៖ ទោះបីថៃមិនឯកភាពឡើងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ក៏ដោយក៏កម្ពុជានឹងប្តឹងទៅ ICJ ដែរ ។

សូមបញ្ជាក់ថា ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាជព្រឹទ្ធសភា និងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញបើកនៅកិច្ចប្រជុំ សមាជរដ្ឋសភា និងព្រឹទ្ធសភា

តាមរបៀបវារៈដូចខាងក្រោម៖

១-ប្រធានបទអំពីប្រព័ន្ធគាំពារសង្គម

២-ប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ

៣-ប្រធានបទអំពីវិស័យកសិកម្ម ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print