គណបក្សប្រឆាំងកម្ពុជា ប្រកាសគាំទ្រការនាំយកជម្លោះព្រំដែនកម្ពុជា-ថៃទៅ តុលាការយុត្តិធម៌អន្តរជាតិ ICJ 

ចែករំលែក៖

ភ្នំពេញ ៖ លោក គង់ ម៉ូនីកា ប្រធាន គណ បក្ស ឆន្ទៈខ្មែរ តាំងឱ្យគណបក្សប្រឆាំង បានប្រកាសគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការនាំយកជម្លោះព្រំដែន តាមតំបន់នានា ទៅតុលាការអន្តរជាតិ។សម្រាប់លោក គង់ ម៉ូនីកា បញ្ហាព្រំដែនគឺជាក្តីបារម្ភរបស់ប្រជាជនកម្ពុជា រាជរដ្ឋាភិបាល និងគ្រប់គណបក្សនយោបាយទាំងអស់ ដូច្នេះក្នុងនាមរូបលោកជាគណបក្សប្រឆាំងសូម ប្រកាសគាំទ្រចំពោះការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ។

ករណីមួយទៀត ! សម្តេច ហ៊ុន សែន យល់ស្របតាម ការលើកឡើ ងរបស់ លោក គង់ មុនីកា សមាជិកព្រឹទ្ធសភាគណបក្សឆន្ទៈខ្មែរ ទាក់ទងនឹង បញ្ហា លក្ខខណ្ឌនៃការទទួល បណ្ណ ក្រីក្រ ដោយអ្នកខ្លះមិន សមនឹងទទួល បែរជាបាន ទទួល។

សម្តេចប្រធានសមាជព្រឹទ្ធសភា-រដ្ឋសភា ស្នើឱ្យរដ្ឋាភិបាលយកចិត្តទុកដាក់លើបញ្ហានេះ។

ចំពោះថ្ងៃនេះ ថៃប្រកាសអាសន្នក្រោយ«ទឹកជំនន់»នៅទន្លេចៅប្រាយ៉ាកើនឡើងខ្លាំង ។

សូមបញ្ជាក់ថា ៖ អាជ្ញាធរក្នុងក្រុងបាងកកបានអំពាវនាវឲ្យពលរដ្ឋរស់នៅក្នុងក្រុងបាងកករក្សាការប្រុងប្រយ័ត្នខ្ពស់បន្ទាប់ពីកម្រិតទឹកក្នុងទឹកទន្លេចៅប្រាយ៉ាបានកើនឡើងខ្លាំងមិនធ្លាប់មានដោយអាជ្ញាធរក្រុងបាងកក បច្ចុប្បន្នអាជ្ញាធរថៃកំពុងដាក់ក្រុងក្នុងការប្រុងប្រយ័ត្នខ្ពស់ ដោយសារការគំរាមកំហែងទឹកជំនន់កើនឡើងនៅតាមដងទន្លេចៅប្រាយ៉ា។ នាយកដ្ឋានធារាសាស្ត្របានបង្កើនការបង្ហូរទឹកពីបន្ទាយចៅប្រាយ៉ាក្នុងខេត្តឆៃណាតដល់ ១.០០០ ម៉ែត្រគុបក្នុងមួយវិនាទី ដោយបង្កើនកម្ពស់ទឹកនៅខាងក្រោមប្រមាណ ០,៦ ទៅ ១,៧ ម៉ែត្រដើម្បីបន្ថយនៃការកើនឡើងខ្លាំងនៃកម្ពស់ទឹកទន្លេ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print