សមត្ថកិច្ចខណ្ឌឫស្សីកែវ ឃាត់ម៉ូតូចំនួន៤គ្រឿង ដែលកែច្នៃបំពង់ស៊ីម៉ាំង និងបង្ហោះតាមទីសាធារណៈ

ចែករំលែក៖

ភ្នំពេញ ៖ ម៉ូតូដែលកែច្នៃខុសបច្ចេកទេសសូមប្អូនបញ្ឃប់ជាបន្ទាន់និងប្រញាប់ដោះដូរបំពង់ស៊ីម៉ាំងដើមចូលវិញនេះសារមួយដាស់តឿននេះ អនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្ដម ឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចផ្លូវ១០០៣ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
កម្លាំងល្បាតប៉ុស្តិ៍ស្វាយប៉ាកសហការជាមួយប៉ុស្តិ៍ច្រាំងចំរេះទី១ បានធ្វើការឃាត់ដកហូតម៉ូតូបំពង់ស៊ីម៉ាំងកែច្នែចំនួន ០២គ្រឿង និង ម៉ូតូបង្ហោះលើផ្លូវសាធារណះចំនួន ០២គ្រឿង។

...

លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ បានអោយដឹងថា ម៉ូតូដែលសមត្ថកិច្ច ទាំង៤គ្រឿងមាន ម៉ូតូម៉ាក veaspa ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1LL-5885 បើកបរដោយឈ្មោះ គឹម កែវមាសឧស្សាហ៍ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស មានទីលំនៅ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (កែឆ្នៃបំពង់ស៊ីមាំង)។ ម៉ូតូម៉ាក veaspa ពណ៍ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 1GU-5296 បើកបរដោយឈ្មោះ រ័ត្ន សុខអាន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរសិស្ស មានទីលំនៅ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (កែឆ្នៃបំពង់ស៊ីមាំង)។
ចំណែកម៉ូតូ២គ្រឿងទៀត មាន ៖ ម៉ូតូម៉ាក Honda scoppy ពណ៍ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ១KC-០៤៤០ បើកបរដោយឈ្មោះ ភ្លី សារ៉ាខាន ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស មានទីលំនៅ ភូមក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ( បង្ហោះម៉ូតូ ) និង ម៉ូតូម៉ាក Honda Today ពណ៍បៃតង ស្លាកលេខភ្នំពេញ១KL-៤០៧៤បើកបរដោយឈ្មោះ ឧត្តម រតនា ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរសិស្ស មានទីលំនៅ ភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (បង្ហោះម៉ូតូ)៕ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print