ចំនួនជនអន្តោរប្រវេសន៍ខុសច្បាប់បានបង្កើតកំណត់ត្រាខ្ពស់បំផុតក្នុងមួយថ្ងៃក្នុងឆ្នាំ២០២៥នេះ រដ្ឋមន្ត្រីការពារជាតិអង់គ្លេសអះអាងថា តំបន់ព្រំដែនគឺ “មិនអាចគ្រប់គ្រងបានហើយ”

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ តាមទិន្នន័យចុងក្រោយបំផុតរបស់ក្រសួងមហាផ្ទៃ របស់អង់គ្លេស បានបង្ហាញថា នៅថ្ងៃទី ៣១ ខែឧសភា មានជនអន្តោប្រវេសន៍ខុសច្បាប់សរុបចំនួន ១១៩៤ នាក់បានជិះទូកពីប្រទេសបារាំងឆ្លងកាត់ច្រកសមុទ្រអង់គ្លេស(Channel Tunnel)ទៅកាន់ប្រទេសអង់គ្លេស ដែលបានបង្កើតកំណត់ត្រាខ្ពស់បំផុតក្នុងមួយថ្ងៃក្នុងឆ្នាំ២០២៥នេះ។ លោក Healy រដ្ឋមន្ត្រីការពារជាតិអង់គ្លេស បានថ្លែងកាលពីថ្ងៃទី ១ ខែមិថុនាថា ប្រទេសអង់គ្លេស”បានបាត់បង់ការគ្រប់គ្រងចំពោះព្រំដែនរបស់ខ្លួន” ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ។

គេហទំព័រ «CCFR China state-controlled media » យោងតាមទិន្នន័យចុងក្រោយបំផុតដែលចេញផ្សាយដោយក្រសួងមហាផ្ទៃរបស់អង់គ្លេសឱ្យដឹងថា ទោះបីជាប្រទេសអង់គ្លេស និងបារាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយស្តីពីការរារាំងកុំឱ្យជនអន្តោប្រវេសន៍ ឆ្លងកាត់ព្រំដែនដោយខុសច្បាប់ក៏ដោយ ក៏អត្រាជោគជ័យរបស់បារាំងក្នុងការស្ទាក់ចាប់ជនអន្តោប្រវេសន៍ខុសច្បាប់ដែលឆ្លងកាត់ច្រកអង់គ្លេស(Channel Tunnel)នៅតែធ្លាក់ចុះ។ តាមស្ថិតិឱ្យដឹងថា អត្រាស្ទាក់ចាប់របស់ប៉ូលីសបារាំងនៅក្នុងឆ្នាំ២០២៥នេះគឺត្រឹមតែ ៣៨% ដែលទាបជាង ៤៥% និង ៤៧% ក្នុងឆ្នាំ ២០២៣ និងឆ្នាំ ២០២២ដោយឡែកពីគ្នា៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print