សម្តេចតេជោ ហ៊ុន សែន ព្រមានទៅភាគីជម្លោះ កុំប្រើផែនទីចោរឆ្នាំ២០០៨ មកបំពានអធិបតេយ្យកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ស្របពេលដែល សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ៖ ទាហានថៃកំពុងរៀបចំលេណដ្ឋាន។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ព្រមានទៅភាគីជម្លោះ កុំប្រើផែនទីចោរឆ្នាំ២០០៨ មកបំពានអធិបតេយ្យកម្ពុជា ។

សម្តេចតេជោ បញ្ជាក់ថា ៖ រៀបចំក្នុងដីអ្នកឯង រៀបចំចុះ កុំឲ្យតែមករៀបចំក្នុងដីខ្មែរ។
ចំពោះការប្តឹងទៅតុលាការឡាអេ សម្តេចតេជោ ហ៊ុន សែន អះអាងថា កម្ពុជាបន្ត ប្រើប្រាស់ខ្នាតផែន ទីដើម ដោយភ្ជាប់ជាមួយសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤, ឆ្នាំ១៩០៧ ។

នាពេលបន្ត ដំណើរការសមាជរដ្ឋសភា-ព្រឹទ្ធសភា នៅរសៀលថ្ងៃទី២ ខែមិថុនា នេះ សម្តេច ហ៊ុន សែន ទទួលព័ត៌មានពីការរៀបចំលេណដ្ឋាន របស់ភាគីថៃ ប៉ុន្តែសម្រាប់សម្តេច វាមិនចោទជាបញ្ហានោះឡើយ បើមិនប៉ះពាល់អធិបតេយ្យភាពរបស់កម្ពុជា។

ទាក់ទងនឹងការប្រើ ប្រាស់ផែនទី សម្តេច ថា គេមិនអាចគូសផែនទីតាមចិត្ត ចង់នោះឡើយ ដោយ កម្ពុជាមិនមែនជាក្មេងបៀមដៃសម្រាប់អ្នកប្រមាថ និងបោកបញ្ឆោតឈ្លានពានតាមអំពើចិត្តទេ។
កម្ពុជាប្រើប្រាស់ផែនទីដែលព្រះបរមរតនកោដ្ឋ បានប្រើ និងបានឈ្នះក្តីលើសំណុំរឿងប្រាសាទព្រះវិហារ។
ទោះជាយ៉ាងណាក៏ដោយ រដ្ឋសភា និងព្រឹទ្ធសភា បន្តសមាជជជែកអំពីប្រព័ន្ធគាំពារសង្គម, សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកសិកម្ម, សមាជនេះមានរយៈពេលពីរថ្ងៃ (២,៣ ខែមិថុនា ឆ្នាំ២០២៥) ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print