គណបក្សភ្លើងទៀន និងបក្សឆន្ទៈខ្មែរ អំពាវនាវឱ្យមានការឯកភាពជាតិតែមួយ ដើម្បីពង្រឹងស្មារតីជាតិនិយមការពារបូរណភាពទឹកដី និងគាំទ្រការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលលើកយកបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ

ចែករំលែក៖

ភ្នំពេញ ៖ គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ តាមរយៈសេចក្តីថ្លែងការណ៍រួមគ្នាបញ្ជាក់ថាបន្ទាប់ពីបានតាមដានយ៉ាងយកចិត្តទុកដាក់លើបញ្ហាជម្លោះព្រំដែនថ្មីៗនេះ ជាមួយប្រទេសថៃ និងបានឃើញការអះអាងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងឱកាសសមាជរដ្ឋសភា-ព្រឹទ្ធសភា ថ្ងៃចន្ទ ទី២ ខែមិថុនា ឆ្នាំ២០២៥នេះ ថា រាជរដ្ឋាភិបាលកម្ពុជានឹងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីពន្លត់ និងបញ្ឈប់បញ្ហាព្រំដែនជាមួយនឹងប្រទេសថៃ។

គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ សូមស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកយកបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ថ្មីៗនេះ រួមមានករណីប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលជាយន្តការអន្តរជាតិតែមួយគត់ ដែលអាចផ្តល់នូវដំណោះស្រាយពិតប្រាកដលើបញ្ហាព្រំដែនសព្វថ្ងៃ ក៏ដូចជាទប់ស្កាត់ការឈ្លានពានលើបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់កម្ពុជាពីសំណាក់ប្រទេសជិតខាង។

គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ សូមអំពាវនាវឱ្យមានការឯកភាពជាតិតែមួយដោយមិនប្រកាន់និន្នាការនយោបាយ ក្នុងគោលបំណងដើម្បីពង្រឹងស្មារតីជាតិនិយមលើការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិកម្ពុជា ដែលបានកំណត់នៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ និងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
លោក គង់ ម៉ូនីកា ប្រធាន គណ បក្ស ឆន្ទៈខ្មែរ តាំងឱ្យគណបក្សប្រឆាំង បានប្រកាសគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការនាំយកជម្លោះព្រំដែន តាមតំបន់នានា ទៅតុលាការអន្តរជាតិ។សម្រាប់លោក គង់ ម៉ូនីកា បញ្ហាព្រំដែនគឺជាក្តីបារម្ភរបស់ប្រជាជនកម្ពុជា រាជរដ្ឋាភិបាល និងគ្រប់គណបក្សនយោបាយទាំងអស់ ដូច្នេះក្នុងនាមរូបលោកជាគណបក្សប្រឆាំងសូម ប្រកាសគាំទ្រចំពោះការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ។
ករណីមួយទៀត ! សម្តេច ហ៊ុន សែន យល់ស្របតាម ការលើកឡើ ងរបស់ លោក គង់ មុនីកា សមាជិកព្រឹទ្ធសភាគណបក្សឆន្ទៈខ្មែរ ទាក់ទងនឹង បញ្ហា លក្ខខណ្ឌនៃការទទួល បណ្ណ ក្រីក្រ ដោយអ្នកខ្លះមិន សមនឹងទទួល បែរជាបាន ទទួល។
សម្តេចប្រធានសមាជព្រឹទ្ធសភា-រដ្ឋសភា ស្នើឱ្យរដ្ឋាភិបាលយកចិត្តទុកដាក់លើបញ្ហានេះ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print