ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃកម្ពុជា នៅរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥នេះ សូមជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិជ្រាបថា ថ្មីៗនេះ មានជនបរទេសមួយក្រុម បានចេញផ្សាយរបាយការណ៍បំផ្លើសបំភ្លៃមួយ ក្រោមចំណងជើងថា “Policies and Patterns: State-Abetted Transnational Crime in Cambodia as a Global Security Threat” ដែលក្រុមជនបរទេសនេះ ត្រូវបានប្រទេសផ្តល់ជំនួយសម្រេចផ្តាច់ជំនួយដោយសារតែការប្រើ ថវិកាខ្ជះខ្ជាយ គ្មានតម្លាភាព និងធ្វើសកម្មភាពវាយប្រហារលើបណ្តាប្រទេសនានានាំឱ្យមានអរិភាពកើត ឡើង។
របាយការណ៍ដែលគ្មានវិជ្ជាជីវៈ និងគ្មានមូលដ្ឋានច្បាស់លាស់នេះ បានប្រតិដ្ឋមូលបង្កាច់ ទម្លាក់ កំហុស លាបពណ៌ បង្អួចកិត្តិយសឥស្សរជនជាន់ខ្ពស់របស់រាជរដ្ឋាភិបាលថា មានជាប់ពាក់ព័ន្ធ និងឬមិន អាចគ្រប់គ្រងការជួញដូរមនុស្ស បទល្មើសតាមប្រព័ន្ធអ៊ីនធឺណិត និងសម្អាតប្រាក់ជាដើម។ មិនត្រឹមតែ ប៉ុណ្ណោះ របាយការណ៍បំផ្លើសបំភ្លៃនេះ បានប្រតិដ្ឋមួលបង្កាច់មកលើកម្ពុជាទាំងមូលថា ជាការគំរាមកំហែង ដល់សន្តិសុខសកលដែលធ្វើឱ្យសាធារណមតិជាតិ និងអន្តរជាតិមានការហួសចិត្ត យ៉ាងខ្លាំងដោយហេតុ ថា ប្រភពដែលក្រុមជនបរទេសនេះដកស្រង់មកផ្តុំបញ្ចូលគ្នា ផ្អែកលើតែព័ត៌មានគ្មានប្រភពច្បាស់លាស់ គ្មានភស្តុតាង និងគ្មានវិជ្ជាជីវៈ ព្រមទាំងគ្មាន អព្យាក្រឹត្យភាព និងឯករាជ្យភាព។ ផ្ទុយទៅវិញរបាយការណ៍ បំផ្លើសបំភ្លៃនេះ ត្រូវបានប្រតិដ្ឋឡើង ដើម្បីបម្រើរបៀបវារៈនយោបាយក្នុងការជំរុញចលនាខឹងស្អប់ខ្ពើម និងរើសអើងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលជាមហិច្ឆតារបស់ក្រុមប្រឆាំងជ្រុលនិយម។
អ្នកនាំពាក្យក្រសួងមហាផ្ទៃកម្ពុជា សូមបញ្ជាក់ជូនថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃ រដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវ គោលនយោបាយ យុទ្ធសាស្ត្រ វិធានការ និងយន្តការ នានាយ៉ាងម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងអំពើជួញដូរមនុស្សខុសច្បាប់ អំពើឆបោកតាមប្រព័ន្ធ អនឡាញ (Online Scams) បទល្មើសសម្អាតប្រាក់ និងបទល្មើសផ្សេងទៀត ដើម្បីធានាការពារសន្តិសុខ សុវត្ថិភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋខ្មែរគ្រប់រូប ព្រមទាំងជនបរទេស ដែល ចូល-ចេញ ឆ្លងកាត់ និងស្នាក់នៅស្របច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនេះ ក្រសួងមហាផ្ទៃ ជាសេនាធិការជូនរាជរដ្ឋាភិបាលក្នុងការគ្រប់គ្រង សន្តិសុខ សុវត្ថិភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ បានដាក់ចេញនូវវិធានការ និងយន្តការជាបន្តបន្ទាប់ដែលក្នុងនោះ មានការបង្កើតជាក្រុមការងារចំពោះកិច្ច បង្កើតយន្តការទទួលបណ្តឹងដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញជាអាទិ៍ ទំព័រហ្វេសប៊ុកក្រសួងមហាផ្ទៃ ទំព័រហ្វេសប៊ុក សម្តេចក្រឡាហោម ស ខេង ទំព័រហ្វេសប៊ុក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងទំព័រហ្វេសប៊ុក អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីទទួលបណ្តឹងបរិហារ និងព័ត៌មាននានាពាក់ព័ន្ធ បទល្មើសទាំងអស់ខាងលើ និងចាត់មន្ត្រីមានសមត្ថកិច្ចចាត់វិធានការបង្ក្រាបបទល្មើស ចាប់ជនល្មើសនិងអន្តរាគមន៍ ជួយសង្គ្រោះជនរងគ្រោះទាន់ពេលវេលា។ ទោះបីជាមានការខិតខំប្រឹងប្រែងពីសំណាក់ រាជរដ្ឋាភិបាល និងក្រសួង ស្ថាប័នពាក់ព័ន្ធយ៉ាងណាក៏ដោយ ក៏ការប្រយុទ្ធប្រឆាំង ដើម្បីលុបបំបាត់ បទល្មើសខាងលើពីក្នុងសង្គមកម្ពុជាទាំងមូល មិនអាចធ្វើឱ្យបានជោគជ័យ ១០០% នោះទេ ដោយ សារតែស្ថានភាពមិនប្រាកដប្រជារបស់ពិភពលោកបច្ចុប្បន្ន ដូចជា បញ្ហាផ្ទុះសង្គ្រាមនៅបណ្តាប្រទេស មួយចំនួន វិបត្តិសេដ្ឋកិច្ចជាសកល សង្គ្រាមពាណិជ្ជកម្ម ការដណ្តើមភូមិសាស្ត្រនយោបាយរបស់មហា អំណាច និងបម្រែបម្រួលអាកាសធាតុ ដែលជាដើមចមនៃលំហូរជនភៀសខ្លួន ភាពអត់ការងារធ្វើជាហេតុ ធ្វើឱ្យឧក្រិដ្ឋជនឆ្លៀតឱកាសក្នុងការប្រព្រឹត្តបទល្មើសខាងលើនៅតែបន្ត ជាហូរហែរ។ ម្យ៉ាងទៀតបទល្មើស ក្នុងសម័យទំនើបនេះ ត្រូវបានប្រព្រឹត្តឡើងតាមប្រព័ន្ធបច្ចេកវិទ្យាទំនើបៗ ដែលជាឧបសគ្គក្នុងការរៀបចំ វិធានការ និងយន្តការ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសទាំងនេះ ព្រោះថា ការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសបែបនេះ ត្រូវការឱ្យមានចំណេះជំនាញ បច្ចេកវិទ្យាខ្ពស់ និងមានឧបករណ៍សម្ភារៈ បច្ចេកវិទ្យាទំនើបទាន់សម័យ និងមានកិច្ចសហប្រតិបត្តិការអន្តរជាតិល្អរវាងបណ្តាប្រទេសនានា នៅលើ សកលលោកផងដែរ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃកម្ពុជា សូមសង្កត់ធ្ងន់ម្តងទៀតថា ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាល កម្ពុជា មានសុច្ឆន្ទៈខ្ពស់ណាស់ក្នុងការបើកចំហកិច្ចសហការជាមួយបណ្តាប្រទេសនានា ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសតាមប្រព័ន្ធអនឡាញ ការជួញដូរមនុស្ស និងការសម្អាតប្រាក់។ ទន្ទឹមនឹង កិច្ចសហការនេះ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញឱ្យមានការសិក្សាស្រាវជ្រាវ រៀបចំច្បាប់ថ្មី ធ្វើវិសោធនកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដើម្បីឱ្យមានឧបករណ៍គតិយុត្តគ្រប់គ្រាន់ ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា។
សាជាថ្មីម្តងទៀត អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមបញ្ជាក់ជូនសាធារណមតិជាតិ និងអន្តរជាតិ ជ្រាបថា របាយការណ៍ក្រោមចំណងជើងថា “Policies and Patterns: State-Abetted Transnational Crime in Cambodia as a Global Security Threat” ជាប្រភេទរបាយការណ៍ប្រតិដ្ឋឡើង ដោយបំផ្លើស បំភ្លៃនូវព័ត៌មាន បញ្ចូលនូវព័ត៌មានលាបពណ៌វាយប្រហារក្នុងគោលដៅទុច្ចរិត ដើម្បីឱ្យសាធារណមតិជាតិ និងអន្តរជាតិមានការយល់ច្រឡំ និងមិនមានជំនឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលករណី បែបនេះ មិនមែនជារឿងថ្មីនោះឡើយ ហើយវាក៏មិនខុសពីលើកមុនៗដែរ គឺក្រុមអ្នកជប់របាយការណ៍ បានព្យាយាមនិពន្ធតាក់តែងខ្លឹមសារផ្ទុយពីឆន្ទៈវិជ្ជាជីវៈអ្នកស្រាវជ្រាវ។ របាយការណ៍ប្រតិដ្ឋនេះ ជា របៀបវារៈនយោបាយមួយ សម្រាប់បម្រើឱ្យមហិច្ឆតាអ្នកនយោបាយប្រឆាំងជ្រុលនិយមជាតិ និងអន្តរជាតិ។
លើសពីនេះ នៅក្នុងរបាយការណ៍បំផ្លើសបំភ្លៃខាងលើ ក៏បានសរសេរទម្លាក់កំហុសមកលើ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ថា ជាសហជីវិនវិនិយោគដ៏សំខាន់ម្នាក់របស់កាស៊ីណូ Jinbei។ ការសរសេររបាយការណ៍បែបនេះបញ្ជាក់ថា អ្នកធ្វើរបាយការណ៍បានរៀបចំរបាយការណ៍តាមបែប ស្រមើស្រមៃប្រតិដ្ឋព័ត៌មានសុទ្ធសាធ ព្រោះថា របាយការណ៍នេះមិនមានភស្តុតាង និងមូលដ្ឋានច្បាស់លាស់ ពីភាពពាក់ព័ន្ធរបស់ ឯកឧត្តមអគ្គិសន្តិបណ្ឌិត ស សុខា និងក្រុមគ្រួសារជាមួយកាស៊ីណូ Jinbei។
យើងខ្ញុំសូមបញ្ជាក់ជូនសាធារណជនជាតិ និងអន្តរជាតិជ្រាបថា រហូតមកទល់ពេលនេះ ឯកឧត្តមអគ្គិសន្តិបណ្ឌិត ស សុខា និងក្រុមគ្រួសារមិនមានឈ្មោះក្នុងបញ្ជីភាគហ៊ុន ឬចំណែកហ៊ុននៅយើងខ្ញុំសូមបញ្ជាក់ជូនសាធារណជនជាតិ និងអន្តរជាតិជ្រាបថា រហូតមកទល់ពេលនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងក្រុមគ្រួសារមិនមានឈ្មោះក្នុងបញ្ជីភាគហ៊ុន ឬចំណែកហ៊ុននៅ ក្នុងភាស៊ីណូ Jinbei ឬទទួលផលប្រយោជន៍ពីកាស៊ីណូ Jinbei ទេ។ កាស៊ីណូ Jinbei ជាកាស៊ីណូរបស់ ក្រុមហ៊ុន Prince Group Holding ដែលមានលោក Chen Zhi ជា CEO។ ក្រុមហ៊ុន Prince Group Holding និងកាស៊ីណូ Jinbei ជាក្រុមហ៊ុន និងកាស៊ីណូដែលបានចុះបញ្ជី និងមានអាជ្ញាបណ្ណស្របតាមច្បាប់នៃ ព្រះរាជាណាចក្រកម្ពុជា។ ក្រៅពីនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏មិនដែលធ្វើជាខ្នងបង្អែក ការពារឧក្រិដ្ឋជនណាម្នាក់ ដើម្បីទទួលបាននូវផលប្រយោជន៍អ្វីមួយឡើយ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃកម្ពុជា សូមបដិសេធទាំងស្រុងនូវព័ត៌មានប្រតិដ្ឋទាំងឡាយដែលមាន នៅក្នុងរបាយការណ៍ប្រតិដ្ឋបំផ្លើសបំភ្លៃខាងលើនេះ និងសូមថ្កោលទោសចំពោះ ក្រុមជនអគតិជ្រុលនិយម ដែលតែងបង្កើតរបាយការណ៍គ្មានមូលដ្ឋានច្បាស់លាស់ គ្មានវិជ្ជាជីវៈ និងគ្មានការទទួលខុសត្រូវ ព្រមទាំង សូមអំពាវនាវសាធារណមតិជាតិ និងអន្តរជាតិ សូមជឿទុកចិត្តលើកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា៕
ដោយ៖តារា