ភ្នំពេញ ៖ តុលាការសម្រេចឃុំខ្លួនលោក ហង្ស សំណាង និងបក្ខពួក២នាក់ទៀត ដែលបង្ហោះលើបណ្តាញសង្គមបែបកំប្លែងចំអកធ្វើឱ្យប៉ះពាល់ និងខូចទឹកចិត្តកងទ័ពនៅសមរភូមិមុខ នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥។
ពួកគេទាំង៣នាក់ រួមមានឈ្មោះ ហង្ស សំណាង, ឈ្មោះ កុញ វាសនា ហៅ ស្នា និងឈ្មោះ រស់ អែវ ត្រូវបានចោទប្រកាន់ចំនួន៣បទល្មើស៖
*ទី១៖ ញុះញង់ឲ្យមានការរើសអើង
*ទី៖ ធ្វើឲ្យខូចទឹកចិត្តកងទ័ព
*ទី៣៖ ប្រើប្រាស់ឯកសណ្ឋានជាអាទិ៍ ដែលមានភាពប្រហាក់ប្រហែលនឹងយោធា។ តាមមាត្រា៤៩៤ មាត្រា៤៩៦ មាត្រា ៤៧២ និងមាត្រា ៦១៦ នៃក្រមព្រហ្មទណ្ឌ ។
បុគ្គល ហង្ស សំណាង និងបក្ខពួក២នាក់ទៀតបានបង្កើតមាតិការបែបកំប្លែងចម្អក សម្តែងឈុតជាយោធាស្លៀកពាក់មិនសមរម្យ និងធ្វើកិច្ចសម្ភាសន៍ឌឺដង ញុះញង់ បំបាក់ទឹកចិត្ត និងស្មារតីយោធា ដែលទង្វើនេះ មិនមែនេះជាទម្រង់នៃវិជ្ជាជីវអ្នកសារព័ត៌មានទេ ទើបត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។
បុគ្គលដែលប្រព្រឹត្តអំពើខុសឆ្គងច្រំដែលៗសមត្ថកិច្ច ត្រូវអនុវត្តច្បាប់បែបនេះ ទើបសម នឹងបទល្មើសគាត់ ! ៕
ដោយ ៖ សិលា