លោក Sarri វិលត្រលប់មកដឹកនាំ Lazioសារជាថ្មីម្តងទៀត

ចែករំលែក៖

ភ្នាក់ងារសារព័ត៌មានអ៊ីតាលី Adnkronos បានរាយការណ៍ថាលោក Maurizio Sarri បានត្រលប់ទៅ Lazio វិញក្នុងនាមជាគ្រូបង្វឹកមួយឆ្នាំបន្ទាប់ពីគាត់បានលាលែងពីតំណែងនេះ។

អតីតអ្នកចាត់ការ Chelsea និង Juventus លោក Sarri បានចូលរួមជាមួយ Lazio ម្តងទៀតក្នុងកិច្ចសន្យារយៈពេលពីរឆ្នាំជាមួយនឹងជម្រើសបន្តថ្មីមួយឆ្នាំបន្ថែមបើដឹកនាំបានល្អ។

Lazio មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។ Sarri បានលាលែងពីតំណែងជាគ្រូបង្វឹកក្រុម Lazio នៅខែមីនា ឆ្នាំ 2024 ពោលគឺជិតបីឆ្នាំក្នុងអាណត្តិរបស់គាត់។ ពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 7 ក្នុងលីគអ៊ីតាលីក្នុងឆ្នាំ 2023-24 ដោយបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 2 កាលពីរដូវកាលមុន។

...

Lazio បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 7 ម្តងទៀតនៅរដូវកាលនេះក្រោមការដឹកនាំរបស់ Marco Baroni ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print